AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០–ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ តាមសណ្តស្ទឹង ព្រែកត្នោត ៨៦៣គ្រួសារ ក្នុងសង្កាត់រលួសមកទទួល អំណោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីក្រោមឱវាទជាច្រើនទៀត។ ពិធីចែកអំណោយនេះ បានប្រព្រឹត្ដទៅនៅព្រឹក ថ្ងៃទី១៧ តុលា ឆ្នាំ២០២០ នៅសាលាសង្កាត់ រលួស ។

អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលយកមកចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់តាមសណ្ដស្ទឹង ព្រែកត្នោត នៅសង្កាត់រលួសចំនួន៨៦៣គ្រួសារ រួមមាន៖ ក្នុង១គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម, មី១កេសទឹកសុទ្ធ១កេស,ទឹកត្រី១យួ,ទឹកស៊ីអ៊ីវ១យួរ,ឃីត១ កញ្ចប់ និងថវិកា៥ម៉ឺនរៀល។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា រឿងទឹកលិច នេះ អាជ្ញាធររាជធានី គិតពីសុវត្ថិភាពបងប្អូនជាចម្បង គឺរឿងអាយុជីវិតជារឿងសំខាន់ទ្រពសម្បត្ដិចាំជួយសង្រោះជាក្រោយ ដូច្នេះសូមបងប្អូនយោគយល់ផង។ មិនត្រឹមតែសង្គ្រោះប្រជាពលរដ្ឋ មកលើទីទួលសុវត្ថិភាពទេ អាជ្ញាធរថែមទាំងបានរៀបចំផ្តល់អាហារជូនពួកគាត់ផងដែរ ប្រកបដោយការទទួលខុសត្រូវ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្គត់ផ្គង់ម្ហូបអាហារដល់កម្លាំងគ្រប់ប្រភេទថែមទៀត។

សូមបញ្ជាក់ថា នៅតាមដងស្ទឹងព្រែកត្នោត នាម៉ោងប្រមាណ១១យប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា បានបញ្ជាផ្ទាល់មកអភិបាលរាជធានីភ្នំពេញឱ្យបិទផ្លូវជាតិលេខ៣ជា បណ្តោះ អាសន្ន ដើម្បីជៀសវាងបញ្ហាណាមួយកើត ឡើងដោយសារ ទឹកជំនន់។  ជាមួយគ្នានោះដែរ ក៏មានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌដង្កោនៅយប់ថ្ងៃទី១៣ ខែតុលា ដោយ សារស្ថានភាពទឹកជន់តាមសណ្ដទឹកស្ទឹងព្រែកត្នោតបានធ្វើឱ្យជន់លិចផ្ទះបងប្អូនប្រ ជាពលរដ្ឋរស់នៅក្នុងសង្កាត់ គងនយ សង្កាត់ទៀន,សង្កាត់ស្ពានថ្ម និងសង្កាត់សាក់សំពៅ ខណៈឯកឧត្ដម ឃួង ស្រេង អភិ បាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងរដ្ឋ បាលខណ្ឌ កម្លាំងនគរ បាល កម្លាំងកងរាជ អាវុធហត្ថ និងកងអន្តរាគមន៍នៃបញ្ជាការដ្ឋានអង្គរក្ស បាននិងកំពុងត្រៀមអន្តរាគមន៍ជួយនៅសង្កាត់រលួសតាមផ្លូវជាតិលខ២១ ។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាក់ទងមេភូមិ ចៅសង្កាត់ ឬឆ្លើយតបនៅក្នុងផេកហ្វេសប៊ុករដ្ឋបាលខណ្ឌ ៕

សួស សំរិត