អាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យការតម្លើងម៉ាស៊ីនបូមទឹកមួយគ្រឿងទៀត ត្រៀមសម្រាប់បូមទឹកចេញពីក្រុងឱ្យបានឆាប់ ក្នុងករណីមានការជន់លិច

AKP ស្វាយរៀង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០–

លោកជំទាវ ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ជុក មុន្នី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងស្វាយរៀង ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោកប្រធាន មន្ទីរ-អង្គភាពពាក់ព័ន្ធ អញ្ជើញចុះពិនិត្យការតម្លើងម៉ាស៊ីបូមទឹកមួយគ្រឿង ទៀតនៅចំណុចជាប់របងតារាងបាល់វិទ្យាល័យស្វាយរៀង ផ្នែកខាងកើត ត្រៀមប្រើប្រាស់សម្រាប់បូមទឹកចេញពីក្រុងឱ្យបានឆាប់ ក្នុងករណីមានការជន់លិច ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ។
រូបថត៖ AKP-ស្វាយរៀង