ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញដឹកនាំគណៈប្រតិភូ ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា

AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំគណៈប្រតិភូ ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសពដែលស្ថិតនៅវិមានខុនដូកែវចរណៃ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។
រូបថត៖ ខឹម សុវណ្ណារ៉ា