លោក ហ៊ុន ម៉ានី នាំយកនូវអំណោយ មកឧបត្ថម្ភដល់ខេត្តបន្ទាយមានជ័យ ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់

APP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០–
(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃ១៧ ខែតុលា ឆ្នាំ២០២០នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញនាំយកនូវអំណោយជាអង្ករ និងសម្ភារ មកឧបត្ថម្ភដល់ខេត្តបន្ទាយមានជ័យ ដើម្បីជួយដល់ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់។

អំណោយ និងដោយសំភារៈ ដែលប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា យកទៅប្រគល់ជូន រួមមានដូចជា៖ មី ៣០០ កេស, ត្រីខ ៣០០ យួរ, ទឹកសុទ្ធ ៨០០ កេស, ទឹកក្រូច ១០០ កេស, ថ្នាំប៉ារ៉ាសេតាម៉ុល ១០ កេស, ថ្នាំមុលទីវីតាមីន ១០កេស និងអង្ករ ១០០ការ៉ុង។

ជាមួយមួយគ្នានោះលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសដែលលោកប្រធានព្រមទាំងក្រុមការងារ បានអញ្ជើញពិនិត្យមើល ស្ថានភាពទឹកជំនន់ ជួបពិភាក្សាស្វែងយល់ពីស្ថានភាពទឹកជំនន់ និងស្វែងរកវិធានការដោះស្រាយ ដើម្បីឆ្លើយតបទៅកាន់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការជួយប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត ក៏បានគោរពជូនពរឯកឧត្តមនិងលោកជំទាវ ព្រមទាំងបុត្រាបុត្រី បានប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


ដោយ៖ កន​ ចំណាន