ឯកឧត្តម ប្រាក់ សុវណ្ណ ដឹកនាំមន្រ្តីជំនាញអញ្ជើញចុះពិនិត្យតំបន់មួយចំនួន ដែលប្រឈមនឹងការលិចលង់ដោយជំនន់ទឹកភ្លៀងនៅខេត្តព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ —

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដឹកនាំមន្រ្តីជំនាញ អញ្ជើញចុះពិនិត្យតំបន់មួយចំនួនដែលប្រឈមនឹងការលិចលង់ដោយជំនន់ទឹកភ្លៀងនៅខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ដើម្បីត្រៀមមធ្យោបាយជួយអន្តរាគមន៍សង្រ្គោះបងប្អូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ។
រូបថត៖ ទិត ស្រ៊