ឥណ្ឌូណេស៊ីត្រូវបានជ្រើសរើសជាកន្លែងសម្រាប់សាងសង់រោងចក្រផលិតអាគុយយានយន្តអគ្គីសនី

AKP ភ្នំពេញថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០​ – រដ្ឋាភិបាលឡាវបានដាក់ចេញនូវវិធានការណ៍ចត្តាឡីស័កសម្រាប់អ្នកធ្វើដំណើរដែលធ្វើដំណើរមកពីប្រទេសនានាដែលមានហានិភ័យទាបពីជំងឺកូវីដ-១៩ ដោយត្រូវបានអនុញ្ញាតឱ្យអ្នកដំណើរមួយចំនួនអាចធ្វើចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះបាន។

យោងតាមសេចក្តីជូនដំណឹងដែលចេញដោយគណៈកម្មាធិការជាតិសម្រាប់បង្ការ និងត្រួតពិនិត្យជំងឺកូវីដ-១៩ កាលពីថ្ងៃទី ១៤ ខែតុលា បានឲ្យដឹងថា ការវិលត្រឡប់ចូលប្រទេសវិញរបស់ប្រជាពលរដ្ឋដែលបានធ្វើតេស្តិ៍អវិជ្ជមាននឹងត្រូវបានអនុញ្ញាតឱ្យបញ្ចប់ការចត្តាឡីស័កនៅក្នុងផ្ទះ ឬនៅកន្លែងធ្វើការរបស់ពួកគេជំនួសឱ្យការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃនៅក្នុងមជ្ឈមណ្ឌលចត្តាឡីស័ក។

អ្នកទេសចរបរទេសត្រូវដាក់លិខិតបញ្ជាក់វេជ្ជសាស្រ្តដែលបង្ហាញថា ពួកគេមិនមានជំងឺកូវីដ-១៩ ទេ ក្នុងរយៈពេល ៧២ម៉ោងមុនពេលធ្វើដំណើរ។

រាល់ការមកដល់ទាំងអស់ត្រូវរង់ចាំនៅមណ្ឌលចត្តាឡីស័កដែលត្រូវបានអនុញ្ញាតដោយរដ្ឋាភិបាលឡាវ ដើម្បីទទួលការធ្វើតេស្តិ៍រកមេរោគ SARS-CoV-2 ក្នុងរយៈពេល ៤៨ម៉ោង។

ដោយអនុវត្តតាមជំហ៊ាននេះ ពួកគេនឹងត្រូវបានអនុញ្ញាតិឲ្យធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល ១៤ថ្ងៃនៅផ្ទះ ការិយាល័យធ្វើការ ឬទីតាំងរបស់ពួកគេដែលមានការអនុញ្ញាត បន្ទាប់ពីទទួលបានលទ្ធផលតេស្តអវិជ្ជមាន។

សម្រាប់ក្រុមទេសចរណ៍ ត្រូវតែវិញ្ញាបនប័ត្រនៃការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃមុនពេលហោះហើរ រួមទាំងការធ្វើតេស្តិ៍វេជ្ជសាស្រ្តរកជំងឺកូវីដ-១៩ ជាមួយនឹងលទ្ធផលអវិជ្ជមានក្នុងរយៈពេល ៧២ម៉ោងមុនពេលមកដល់ប្រទេសឡាវផងដែរ។

យោងតាមសេចក្តីជូនដំណឹងនេះបានឲ្យដឹងថា អ្នកណាដែលបានធ្វើដំណើរមកពីប្រទេសដែលមានកាផ្ទុះជម្ងឺឆ្លងកូវីដ-១៩ ត្រូវតែធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃនៅឯមជ្ឈមណ្ឌលចត្តាឡីស័កដែលត្រូវបានផ្តល់ដោយរដ្ឋាភិបាលឡាវ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)