ក្រុមអ្នកជួយសង្គ្រោះនៅប្រទេសវៀតណាមបានរកឃើញសាកសព ១៣ នាក់ពីការបាក់ដី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព វៀតណាមញូវ (១៦.១០.២០)

វៀតណាម៖ ក្រុមជួយសង្គ្រោះក្នុងប្រទេសវៀតណាមបានរកឃើញសាកសពទាហានទាំង ១៣ នាក់មកពីទីតាំងនៃការបាក់ដី២ កន្លែង ៣ ថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយជិតទំនប់វារីអគ្គីសនីនៅតំបន់ដាច់ស្រយាលមួយកន្លែង ​។

ឧទ្ធម្ភាគចក្រ, រថយន្តយោធា, សុនខនិងទាហានជាង ៦០០ នាក់ត្រូវបានគេដាក់ពង្រាយដើម្បីតាមរកជនរងគ្រោះបន្ទាប់ពីការបាក់ដីពីរកន្លែងនៅខេត្តតំបន់កណ្តាលប្រទេសដែលក្នុងពេលនោះ មាន​កម្មករសំណង់ ១៧ នាក់និងទាហាន ១៣ នាក់ បានបាត់ខ្លួនក្នុងពេលបំពេញប្រតិបត្តិការជួយសង្គ្រោះ នោះ  ។

​ភ្លៀងបានចាប់ផ្តើមធ្លាក់ខ្លាំងចាប់តាំងពីដើមខែតុលាបានបង្កឱ្យមានទឹកជំនន់និងការរអិលបាក់ដីដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៩ នាក់នៅភាគកណ្តាលប្រទេសវៀតណាម។