ថវិកាសប្បុរសជន ចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង តាមរយៈសម្តេចតេជោ កើនដល់ ៦,១៥៣,០៤៩ ដុល្លារ និង ២០៤ លានរៀល

APP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០–
(ភ្នំពេញ)៖ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា គិតត្រឹមម៉ោង ៩ នាទីព្រឹក ថ្ងៃ១៦ តុលា ២០២០នេះ ថវិកាសប្បុរសជន ដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង តាមរយៈសម្តេចតេជោ កើនដល់៦,១៥៣,០៤៩ ដុល្លារ ដុល្លារ និង ២០៤ លានរៀល។

ជាមួយគ្នានោះ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេស។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ថវិកាដែលសប្បុរសជនចូលរួមនេះ នឹងចាត់ចែងជួយសង្រ្គោះបន្ទាន់ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ក្នុងករណីយមានសប្បុរសជន ចង់ចូលរួមបន្ថែមទៀត សម្តេចជោ បានណែនាំឲ្យបងប្អូន ទាក់ទងលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី។

សម្តេចបានរំលេចនូវពាក្រស្លោកមួយថា »ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»៕ ដោយ៖ កន ចំណាន