ផ្អាកចរាចរណ៍បណ្ដោះអាសន្នចំពោះរថយន្តធុនធំ លើ កំណាត់ផ្លូវជាតិលេខ៤, ៤១ និងផ្លូវខេត្តលេខ១៤១ ក្នុងភូមិសាស្ត្រខេត្តកំពុងស្ពឺ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី
MC:  កំណាត់ផ្លូវជាតិលេខ៤, ៤១ និងផ្លូវខេត្តលេខ១៤១ ត្រូវបានផ្អាកចរាចរណ៍បណ្ដោះអាសន្នចំពោះរថយន្តធុនធំ ដើម្បីរក្សាផ្លូវមិនឱ្យរងការខូចខាតកាន់តែធ្ងន់ធ្ងរ ខណៈកំពុងយាយីដោយទឹកជំនន់។
   មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានជូនដំណឹងថា កំណាត់ផ្លូវជាតិលេខ៤, ៤១ និងផ្លូវខេត្តលេខ១៤១ ចាប់ពីផ្សារព្រៃផ្ដៅ ដល់ផ្លូវខេត្តលេខ១៣០ ត្រូវផ្អាកចរាចរណ៍បណ្ដោះអាសន្នចំពោះរថយន្តធុនធំ។
   ការផ្អាកការធ្វើចរាចរណ៍នេះ ដោយសារស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀងបានជន់លិចយ៉ាងខ្លាំងបណ្តាល
ឱ្យកំណាត់ផ្លូវមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺរងការខូចខាត ក្នុងស្ថានភាពបែបនេះធ្វើឱ្យ ផ្លូវ-ស្ពាន
មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធំបានទេ។
  ការបិទចរាចរណ៍ជាបណ្តោះអាសន្ននេះ គឺ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី ដើម្បីថែរក្សា ផ្លូវ-ថ្នល់ កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព។
   មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ សង្ឃឹម
ថា ប្រជាពលរដ្ឋនឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះដោយស្មារតីយោគយល់ និងចូលរួមសហការដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកថែរក្សា ផ្លូវ-ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង៕