សម្តេច ហ៊ុន សែន នឹងចុះទៅកាន់តំបន់ដែលរងគ្រោះដោយសារទឹកជំនន់ក្នុងខណ្ឌដង្កោនៅពេលបន្តិចទៀតនេះ

វិទ្យុជាតិកម្ពុុជា៖

នៅបន្តិចទៀតនេះ សម្តេចអគ្គនហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងបង្ហាញវត្តមាននៅតំបន់ដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងខណ្ឌដង្កោរាជធានីភ្នំពេញនេះ។បើយោងតាមសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសរសេរ នៅក្នុងផេកហ្វេសបុកនាមុននេះបន្តិច។
ការចុះត្រួតពិនិត្យដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីមើលស្ថានការណ៍និងបញ្ជាដឹកនាំផ្ទាល់អំពីការជម្លៀសនិងការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ ដោយសារទឹកជំនន់៕