រដ្ឋបាលខេត្តតាកែវ ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាសម្តេចព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៨ឆ្នាំ

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ ស្រី ប៉ុណ្ណាដាវី ព្រមទាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ចំណុះរដ្ឋបាលខេត្ត ព្រមទាំងមានការនិមន្តអញ្ជើញចូលរួមដោយ ព្រះមង្គលទិព្វលោកមុនី យន វាសនា ព្រះបាឡាត់គណខេត្តតាកែវ និងជាព្រះគ្រូចៅអធិការវត្តសីហរតនារាម ព្រះសង្ឃចំនួន ៩៨អង្គ និង លោកតាជី លោកយាយជី ពុទ្ធបរិស័ទ្ធ សិស្សានុសិស្ស ប្រជាពលរដ្ឋ ជាច្រើនកុះករ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០ បាននិមន្ត និងអញ្ជើញរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋគម្រប់ខួប ៨ឆ្នាំ នៅវត្តសីហរតនារាម ស្ថិតក្នុងភូមិឡូរី ក្រុងដូនកែវ ខេត្តតាកែវ។

បន្ទាប់មក ឯកឧត្ដម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត មន្រ្តីសាលាខេត្ត បានអញ្ជើញ គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ ដើម្បីនឹករលឹកព្រះគុណ របស់ព្រះអង្គដែលបានបំពេញព្រះរាជបូជនីយកិច្ច និងស្នាមព្រហស្ថ ធំធេង ឧត្តុងឧត្តម កសាងអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចំរើនលើគ្រប់វិស័យ ពេញមួយព្រះជន្នរបស់ព្រះអង្គ។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីសាលាខេត្ត និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ដែលជាកូនចៅ ចៅទូត របស់ព្រះអង្គ សូមចងចាំជានិច្ចនូវរាល់ស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេងរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីបូរណភាពទឹកដីកម្ពុជា បានគង់វង្សរហូតមកនេះ។

ក្នុងនោះដែរឯកឧត្តមក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីសាលាខេត្ត រួមទាំងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ បានយាងសោយសុខក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

គួរំលឹកផងដែថា៖ ព្រះអង្គយាងចូលព្រះទីវង្គតនៅវេលាម៉ោង១ និង ២០នាទី យប់រំលងអាធ្រាត ម៉ោងនៅរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅមន្ទីរពេទ្យមួយក្នុងទីក្រុងប៉េកាំងប្រទេសចិន ក្នុងព្រះជន្ម៩០ព្រះវស្សាដោយព្រះជរាពាធ៕