ថវិកាសប្បុរសជន ដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង តាមរយៈសម្តេចតេជោ កើនដល់$៥,៧៩៥,000 ដុល្លារ និង ២០៤ លានរៀល

(ភ្នំពេញ)៖ យោងតាមបណ្តាញទំនាក់ទំំនងសង្គមហ្វេសប៊ុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា គិតត្រឹមម៉ោង ៩ និង៥0នាទីព្រឹក ថ្ងៃ១៥ តុលា ២០២០នេះ ថវិកាសប្បុរសជន ដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង តាមរយៈសម្តេចតេជោ កើនដល់$៥,៧៩៥,000 ដុល្លារ និង ២០៤ លានរៀល។

សម្តេចជោ បានបន្តថា សប្បុរសជន ដែលបានចូលរួមជួយមាន៖ ១-លោកឧកញ៉ា​ គិត ម៉េង​ និង​ លោកជំទាវម៉ៅ ចំណាន ២០​ មុឺនដុល្លារ, ២-ក្រុមហ៊ុនជីប ម៉ុង ៣០មុឺនដុល្លារ, ៣-លោកឧកញ៉ា​ ថៃ ជាហួត​ ក្រុមហ៊ុន ប៉េង ហួត​២០មុឺនដុល្លារ, ៤-លោកឧកញ៉ា​ ឌួង​ ឆាយ​ និង​ លោកជំទាវ​ ដេត ម៉ាលីណា​ ១០មុឺនដុល្លារ, ៥-លោកជំទាវឧកញ៉ា​ ង៉ូវ ម៉ុក​ និង​ លោកឧកញ៉ា​ ង៉ូវ ស្រ៊ុន​ ១០ម៉ឺនដុល្លារ, ៦-លោកឧកញ៉ា​ ថោង សារ៉ាត​ និង​ លោកជំទាវ​ ធីតា​ ១០មុឺនដុល្លារ, ៧-ឧកញ៉ា​ ហុង ពីវ​ ៥០មុឺនដុល្លារ, ៨-អ្នកឧកញ៉ា​ ចេន សុី​ ៥០មុឺនដុល្លារ, ៩-ឧកញ៉ា​ ឃុន សៀ​ ១០មុឺនដុល្លារ, ១០-ឧកញ៉ា​ លី ហួរ​ ១០មុឺនដុល្លារ។

១១-លោក នឹម វណ្ណះ​ ៥ពាន់ដុល្លារ, ១២-ក្រុមហ៊ុនស្រាបៀ​ Ganzberg ៣០ម៉ឺនដុល្លារ, ១៣-ឧកញ៉ា​ សៀ​ ឬទ្ធី​ ១០ម៉ឺនដុល្លារ, ១៤-ឧកញ៉ា​ ហេង​ សិទ្ធី​ និងលោកជំទាវ​ ១០ម៉ឺនដុល្លារ, ១៥​-ឧកញ៉ា​ ពុង​ ឃាវសែ​ ២០ម៉ឺនដុល្លារ, ១៦​-ក្រុមហ៊ុន​ 7NG ១ម៉ឺនដុល្លារ, ១៧​-ឧកញ៉ា​ អ៊ុល​ ចំណាន និងភរិយា​ ២ម៉ឺនដុល្លារ, ១៨​-ឧកញ៉ា​ អឹង​ ប៊ុនហ៊ូវ​ ២០ម៉ឺនដុល្លារ, ១៩​-ឧកញ៉ា​ លី​ យ៉ុងផាត់​ និងលោកជំទាវ​ ២០ម៉ឺនដុល្លារ, ២០​-ធនាគារអេស៉ីលីដា​ ២០ម៉ឺនដុល្លារ, ២១-ស៊ីន ឃីម ទីប្រឹក្សាសម្តេចអគ្គមហាចក្រី ហេង សំរិន ២ម៉ឺនដុល្លារ, ២២-ឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ៦០ម៉ឺនដុល្លារ, ២៣-ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ៥ពាន់ដុល្លារ, ២៤-ឯកឧត្តម យឹម លាង ១០ម៉ឺនដុល្លារ, ២៥-អ៊ឹង លីហេង និងលោកជំទាវ ៥ម៉ឺនដុល្លារ, ២៦-ក្រុមហ៊ុន កម្ពុជាតេឡា ២០ម៉ឺនដុល្លារ។

២៧​-ឧកញ៉ា ជឹង ធានសេង អគ្គនាយកក្រុមហ៊ុន ព្រីខាស ផ្លេន បរិច្ចាក១០ម៉ឺនដុល្លារ, ២៨​-ឧកញ៉ា​ សុីវ គង់ទ្រីវ​ និង​ លោកជំទាវ​ ១០មុឺនដុល្លារ, ២៩​-ឧកញ៉ា​ វិញ ហួនិងលោកជំទាវ​ ១០មុឺនដុល្លារ, ៣០​-ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី​២៥០០០ដុល្លារ, ៣១​-ឧកញ្ញ៉ា ខូវ សម្បត្តិ​ ២០​ម៉ឺន​ ដុល្លារ, ៣២​-ឧកញ៉ា​ ជាម ឃុន​ណាត ២ម៉ឺនដុល្លារ, ៣៣​-ឧកញ៉ាទ្រី​ ភាព​ នាយកក្រុមហ៊ុន M.B.S ២០មុឺនដុល្លារ​, ៣៤-លោកជំទាវ ឡងឌី សាន់ណារ៉ា អនុរដ្ឋលេខាធិការនៃក្រសួងពត៌មាន បរិច្ចាគថវិកា១ពាន់ដុល្លារ, ៣៥-ឧកញ៉ា ឡាយ ប៊ុនប៉ា បរិច្ចាគថវិកា៥ម៉ឺនដុល្លារ, ៣៦-អ្នកឧកញ៉ា សុខ គង់ បរិច្ចាគថវិកា១០ម៉ឺនដុល្លារ, ៣៧-ឧកញ៉ា គិត សែនសូរិយា និងលោកជំទាវ អគ្គនាយក ក្រុមហ៊ុន KFour Group Ltd បរិច្ចាគថវិកា១ម៉ឺនដុល្លារ។

៣៨-លោកជំទាវ ហា សុខហ័រ ទ្រីហេង បរិច្ចាគថវិកា២ម៉ឺនដុល្លារ, ៣៩-លោកជំទាវ យិន ផាន្នី ថុង អ៊ុយប៉ាង សារព័ត៌មានកោះសន្តិភាព បរិច្ចាគថវិកា២លានរៀល, ៤០-ឯកឧត្តម កង ណែម និងលោកជំទាវ បរិច្ចាគថវិកា២លានរៀល, ៤១-ឯកឧត្តម អ៊ុក ដាមរី តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងលោកជំទាវ បរិច្ចាគថវិកា១ពាន់ដុល្លារ, ៤២-លោក ហ៊ាង រតនា និងលោកស្រី បរិច្ចាគថវិកា១ពាន់ដុល្លារ, ៤៣-លោក Park Sang Ho ក្រុមហ៊ុន Wonlim Construction Co., Ltd បរិច្ចាគថវិកា១ពាន់ដុល្លារ, ៤៤. លោកស្រី ឱក សុគន្ធកញ្ញា និងស្វាមី បរិច្ចាគថវិកា១ពាន់ដុល្លារ, ៤៥-ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និង លោកជំទាវ លាង ហៃ ជាវតាយ បរិច្ចាគថវិកា២ម៉ឺនដុល្លារ, ៤៦-ឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ បរិច្ចាគថវិកា៥ម៉ឺនដុល្លារ, ៤៧-ឧកញ៉ាបណ្ឌិត ឡាច សំរោង ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ( UI) បរិច្ចាគថវិកា៥ពាន់ដុល្លារ។

៤៨-ឧកញ្ញា​ ផែ ហុកឈួន និង លោកជំទាវ អ៉ឹង ស៉ីស្រ៊ន បរិច្ចាគ ២ម៉ឺន៥ពាន់ដុល្លារ, ៤៩- ក្រុមហ៊ុនដែលខុម​(កម្ពុជា​)ភីធីអុី​ អិលធីឌី បរិច្ចាគថវុកា ១០មុឺនដុល្លារ, ៥០- ក្រុមហ៊ុនសុិនសាន(xinshan)បរិច្ចាគថវិកា ៥មុឺនដុល្លារ, ៥១- ក្រុមហ៊ុនជិនសា(Jinsha)បរិច្ចាគថវិកា ៥មុឺនដុល្លារ, ៥២- លោកគ្រូ លី សាម៉េត បរិច្ចាគថវិកា ១ម៉ឺនដុល្លារ, ៥៣- ឧកញ៉ា ង៉ូវ សារិន នឹង លោកជំទាវ (ហាងមាសពេជ្រ គួង ហុង) ១ម៉ឺនដុល្លារ, ៥៤- ក្រុមហ៊ុនភេសជ្ជៈ ឆេមពាន ២ ម៉ឺនដុល្លារ, ៥៥- អគ្គនាយកក្រុមហ៊ុន TEXAS TOBACCO (CAMBODIA) CO.,LTD ២ម៉ឺនដុល្លារ, ៥៦- លោក​ ស៊ន សុខណា​ និង លោកជំទាវ​ មុំ ថាវី ២ម៉ឺនដុល្លារ និង៥៧- លោកជំទាវ ឧកញ្ញា ស៊ុយ សុផាន និង ឯកឧត្ដម តាំង គីមថុង ១០០ លានរៀល។

ជាមួយគ្នានោះ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេស។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ថវិកាដែលសប្បុរសជនចូលរួមនេះ នឹងចាត់ចែងជួយសង្រ្គោះបន្ទាន់ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ក្នុងករណីយមានសប្បុរសជន ចង់ចូលរួមបន្ថែមទៀត សម្តេចជោ បានណែនាំឲ្យបងប្អូន ទាក់ទងលោក សេង ទៀង​ រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី។

សម្តេចបានរំលេចនូវពាក្រស្លោកមួយថា »ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»៕ ដោយ៖ Micheal