នៅថ្ងៃទី១៣តុលានេះជំនន់ទឹកភ្លៀងបានលិចស្រុក ក្រុង មួយចំនួនក្នុងខេត្តបន្ទាយមានជ័យហើយ

វិទ្យុជាតិកម្ពុជា៖ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ បានដឹកនាំកម្លាំងអន្តរាគមន៍ចុះជួយសង្គ្រោះបន្ទាន់ និងជម្លៀសប្រជាពលរដ្ឋចេញពីផ្ទះទៅកាន់ទីទួលសុវត្ថិភាពដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋពីគ្រោះជំនន់ទឹកភ្លៀងនេះ។ មកដល់ពេលនេះជំនន់ទឹកភ្លៀងបានវាយលុកចូលដល់ភូមិសែសិន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ៕