អាជ្ញាធរខេត្តកំពង់ចាម បើកយុទ្ធនាការសម្អាតអនាម័យបរិស្ថាន ក្នុងក្រុងកំពង់ចាម នាឱកាសទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០

AKP កំពង់ចាម ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០–

លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តតំណាងឱ្យឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជការ កងកម្លាំង សិស្ស-និស្សិត និងប្រជាពលរដ្ឋធ្វើយុទ្ធនាការសម្អាតអនាម័យបរិស្ថាន ក្នុងក្រុង កំពង់ចាម នាឱកាសទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០ ក្រោមប្រធានបទ «ទេសចរណ៍ និងការអភិវឌ្ឍជនបទ» និងទិវាពិភពលោកទីក្រុងស្អាត នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ។

រូបថត៖ ឆាយ ម៉ុត