អាជ្ញាធរខេត្តស្ទឹងត្រែងបន្តក្រើនរំលឹកឱ្យប្រជាពលរដ្ឋរស់នៅតាមដងទន្លេទាំង៤បង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់

វិទ្យុជាតិកម្ពុជា ៖ គឹមហឿន


ស្ទឹងត្រែង ៖ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែងបានក្រើនរំលឹកដល់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេទាំង៤ក្នុងខេត្ត ត្រូវប្រុងប្រយ័ត្នខ្ពស់ ខណៈដែលទឹកទន្លេ សេកុង និងសេសានកំពុងហក់ឡើង
ខ្ពស់ងាយប្រឈមបញ្ហាគ្រោះថ្នាក់នានា។
ក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ទន្លេសេកុងដែលហក់ឡើងខ្ពស់នៅថ្ងៃទី១២តុលាឆ្នាំ២០២០នេះ លោកប៉ាងប៉េងប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្ទឹងត្រែង បានប្រាប់ប្រជាពល
រដ្ឋឱ្យត្រៀមលក្ខណៈគ្រប់មធ្យោ
បាយរួមមាន ទូកក្តារ ម៉ាស៊ីន អាវពោង ស្បៀងអាហារឱ្យបានគ្រប់គ្រាន់ ហើយត្រូវថែសុខភាព និងការពារកូនចៅកុំឱ្យចុះលេងទឹក ។
លោកថា៖ សូមប្រជាពលរដ្ឋមើលថែកូនចៅ ហើយត្រូវជម្លៀសសត្វចិញ្ចឹមទៅទីទួលសុវត្ថិភាពនិងប្រុងប្រយ័ត្នចំពោះសត្វមានពិសទិចឬខាំ។
លោកឃួន ភូន ប្រជាពលរដ្ឋនៅភូមិស្រែតាប៉ាន ឃុំសាមឃួយបានសំដែងនូវទឹកចិត្តត្រេកអរ ចំ
និងទទួលយកនូវការណែនាំនេះ ដែលជួយដាស់ស្មារតីប្រជាពលរដ្ឋបានច្រើន ជាពិសេសអ្នកធ្វើដំណើរតាមទូកតូចៗឆ្លងអូរ ព្រែកបានប្រុង
ប្រយ័ត្នការពារសុវត្ថិភាពដោយខ្លួន
ឯង ។
សូមបញ្ជាក់ថា៖នៅថ្ងៃទី១២តុលា
នេះទឹកទន្លេសេកុងមានកម្ពស់
១០.៥២ម ឡើងខ្ពស់ជាងថ្ងៃម្សិលមុិញ ១.៥៨ម ។ ចំណែកទឹកទន្លេសេសានមានកំពស់៥.៣០ម និងទឹកទន្លេមេគង្គមានកម្ពស់៧.១៤ម៕