សម្ដេចក្រឡាហោម ស ខេង ផ្ញើសារ ជូន គណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តបាត់ដំបង

វិទ្យុជាតិកម្ពុជា៖លោកចេមហួត
ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានផ្ញើសារ ជូន គណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តបាត់ដំបង ដើម្បីថ្លែង អំណរ គុណ និងសម្ដែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់កម្រិត អាជ្ញាធរដែនដី និងសមាសភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានរួមសហការគ្នាខិតខំប្រឹងប្រែងប្រកបដោយសា្មរតីទទួលខុសត្រូវខ្ពស់ ចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានាក្នុងខេត្តបាត់ដំបងក្នុងអំឡុងពេលកើតមានគ្រោះមហន្តរាជំនន់ទឹកភ្លៀង៕