អង្គ​កឋិនទាន​ផ្តួចផ្តើមឡើង​ដោយ​ឯកឧត្ដម​បណ្ឌិត ចាន់ ដា​រ៉ុង និង​លោកជំទាវ ត្រូវបាន​ដង្ហែ​ទៅ​វត្ត​បទុម​រង្សី ស្ថិតនៅ​ភូមិ​ឈូក ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មានជ័យ

​កំពង់ឆ្នាំង​៖ នៅ​រសៀល​ថ្ងៃ​សៅរ៍ ៨​រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១០ ខែតុលា ឆ្នាំ ២០២០​នេះ ឯកឧត្តម​បណ្ឌិត ចាន់ ដា​រ៉ុង រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​សាមគ្គី​មានជ័យ និង​លោកជំទាវ វ៉ា រី​យ៉ា ព្រមទាំង​សហការី ជា​ក្រុមការងារ រួមជាមួយ​លោក​អាចារ្យ គណ​:​កម្ម​ការ និង​ពុទ្ធបរិស័ទ ចំណុះជើងវត្ត​បទុម​រង្សី បាន​ប្រារព្ធ​ពិធីបុណ្យ​កឋិនទាន​សាមគ្គី​នៅ​វត្ត​បទុម​រង្សី ភូមិ​ឈូក ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បី​ប្រមូល​បច្ច័យ​កសាង​កុដិ​។​

​សូមបញ្ជាក់​ជូន​ផងដែរ​ថាៈ ក្នុង​អង្គ​កឋិនទាន​នោះ​ឯកឧត្ដម​បណ្ឌិត ចាន់ ដា​រ៉ុង និង​លោកជំទាវ ទទួល​ត្រៃ​ធំ និង​បាន​នាំយក​បច្ច័យ​ចំនួន ៩.០០០.០០០ រៀល និង​បច្ច័យ​ប្រគេន​ព្រះសង្ឃ​ចំនួន ៦៥០.០០០ រៀល ចូលរួម​នៅក្នុង​អង្គ​កឋិនទាន​នេះ​ផងដែរ​។ សរុប​បច្ច័យ​ដែល​ទទួលបាន​ពី​អង្គ​កឋិន​សាមគ្គី​នោះ​មាន​ចំនួន ៤៤.៣៤៦.០០០ រៀល ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង​