ក្រុមហ៊ុនផលិតឱសថអាមេរិកមួយនឹងធ្វើការផ្គត់ផ្គង់ថ្នាំព្យាបាលវីរុសកូវីដ១៩ដល់ប្រទេសដែលមានប្រាក់ចំណូលទាប

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៩.១០.២០)

អាមេរិក៖ ក្រុមហ៊ុនផលិតឱសថអាមេរិក ឈ្មោះអេឡាយ លីលលី   (Eli Lilly) បាននិយាយថា ក្រុមហ៊ុនបានឈានដល់កិច្ចព្រមព្រៀងមួយជាមួយមូលនិធិប៊ីលមេលីនដាហ្គេតរបស់មហាសេដ្ឋីអាមេរិក បៀលហ្កេដ   ដើម្បីផ្គត់ផ្គង់ថ្នាំព្យាបាលវីរុសកូវីដ១៩ ទៅប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះក្រុមហ៊ុនអេឡាយ លីលលីនេះ   បាននិយាយថាខ្លួននឹងធ្វើឱ្យថ្នាំព្យាបាល បានប្រើប្រាស់ក្នុងប្រទេសដែលមានប្រាក់ចំណូលទាបមុនខែមេសាឆ្នាំ ២០២១ខាងមុខនេះ ។ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់លម្អិតអំពីចំនួនប៉ុន្មាន​នោះទេ។