រកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ថ្មី លើបុរស​ជនជាតិ​ខ្មែរ និងជាសះស្បើយម្នាក់

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថា រកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ថ្មី ម្នាក់ និងមានអ្នកជាសះស្បើយម្នាក់ដូចគ្នាគិតត្រឹមព្រឹកនេះ។

សូមបញ្ជាក់ផងដែរថា ករ​ណីជាសះស្បើយខាងលើ គឺជា​ស្ត្រី​ជនជាតិ​ខ្មែរ​អាយុ ៣៣ ឆ្នាំ​មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ក្តុល​ ឃុំ​ក្តុល​ដូនទាវ ​ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​។ គាត់​ជា​អ្នក​ធ្វើដំណើរ​មកពី​សហរដ្ឋអាមេរិក​ ដោយ​បាន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ចិន (តៃវ៉ាន់​) មកដល់​កម្ពុជា​នៅ​ថ្ងៃទី ១៦ ខែកញ្ញា​ឆ្នាំ ២០២០ និងត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ ដោយ​ទទួល​បាន​លទ្ធផល​តេ​ស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ-១៩ ចំនួន ០២ដង​ និង​ត្រូវ​បាន​អនុញ្ញាត ឲ្យចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង​។

ដោយឡែក ចំពោះករណី​វិជ្ជមាននៃ​វីរុស​កូ​វី​ដ-១៩​ ដែលទើបរកឃើញ គឺជាបុរស​ជនជាតិ​ខ្មែរ​អាយុ ២៩ ឆ្នាំ​មាន​អាសយដ្ឋាន​ស្នាក់នៅ​រាជធានី​ភ្នំពេញ។ គាត់​ជា​អ្នក​ធ្វើដំណើរ​ពី​ប្រទេស​កូរ៉េខាងត្បូង​តាម​ជើងហោះហើរ​ មកដល់​កម្ពុជា​នៅ​ថ្ងៃទី០៧ ខែតុលា​ឆ្នាំ ២០២០។

ក្រសួងសុខាភិបាល បានបញ្ជាក់ថាលទ្ធផល​ធ្វើ​តេ​ស្ត​វត្ថុ​សំណាក​របស់​បុរស់ខាងលើ ​គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ-១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​កម្ពុជា​ជ​ធានី​ភ្នំពេញ​ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន ដាក់ឲ្យសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត។

សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ២៨២ករណី ក្នុងនោះអ្នកជំងឺ២៧៧នាក់ បានជាសះស្បើយ​៕

ដោយ៖ កន ចំណាន