រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងបញ្ជាក់សារជាថ្មីនូវការជំរុញឱ្យមានការប្រកាស បញ្ចប់សង្គ្រាម បើទោះបីជាមានការសម្លាប់មន្ត្រីជលផលក៏ដោយ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០​ — កាលពីថ្ងៃពុធ រដ្ឋមន្រ្តីក្រសួងការបរទេសរបស់កូរ៉េខាងត្បូង លោកស្រី Kang Kyung-wha បានបញ្ជាក់សារជាថ្មីថា រដ្ឋាភិបាលនឹងបន្តការជំរុញរបស់ខ្លួនសម្រាប់ការប្រកាសបញ្ចប់ជាផ្លូវការនូវសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ បើទោះបីមានការសម្លាប់មន្ត្រីកូរ៉េខាងត្បូងក៏ដោយ។

លោកស្រីបានធ្វើការកត់សម្គាល់ដូចនេះនៅក្នុងអំឡុងពេលធ្វើសវនកម្មសភា ខណៈដែលការរិះគន់បានកើនឡើងជុំវិញគោលនយោបាយពាក់ព័ន្ធសម្រាប់កូរ៉េខាងជើង បន្ទាប់ពីការបាញ់សម្លាប់មន្រ្តីជលផល កូរ៉េខាងត្បូងនៅក្នុងសមុទ្រដោយកូរ៉េខាងជើងមក។

លោកស្រីបានប្រាប់សមាជិកសភានៅពេលសួរថា តើវាសមរម្យទេ ក្នុងការពិភាក្សាអំពីបញ្ហានៃការប្រកាសសង្រ្គាមជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីមានការសម្លាប់ថា «អ្នករាល់គ្នាមានការព្រួយបារម្ភយ៉ាងខ្លាំងដែលជីវិតរបស់ពលរដ្ឋយើងត្រូវបានបាត់បង់យ៉ាងឃោរឃៅ និងគ្មានហេតុផល។ ប៉ុន្តែ ខ្ញុំមិនគិតថា យើងគួរតែផ្លាស់ប្តូរទិសដៅនៃនិន្នាការឆ្ពោះទៅរកសន្តិភាពដោយសារតែឧប្បត្តិហេតុតែមួយនេះទេ»។

លោកស្រីបាននិយាយថា «ការប្រកាសបញ្ចប់សង្គ្រាមដែលយើងបាន នឹងកំពុងបន្តធ្វើ គួរតែបន្ត អនុវត្តន៍តាមដែលជាផ្នែកមួយនៃដំណើរការសន្តិភាព»។

លោកស្រី Kang ក៏បានផ្តល់នូវការអាណិតអាសូរដល់ក្រុមគ្រួសារដែលបាត់បង់សមាជិកគ្រួសារនោះដែរ ដោយលោកស្រីនិយាយថា លោកស្រីចង់ជួបជាមួយសមាជិកគ្រួសារទាំងនោះ៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)