ប្រទេសឥណ្ឌូណេស៊ីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ សម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០​ — តាមការបញ្ជាក់របស់អនុប្រធានក្រុមប្រឹក្សាសម្របសម្រួលការវិនិយោគឥណ្ឌូណេស៊ី (BKPM) លោក Nurul Ichwan បានឱ្យដឹងថា ឥណ្ឌូណេស៊ីនឹងបន្តជំរុញការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ ដែលអាចជួយស្តារសេដ្ឋកិច្ចរបស់ខ្លួនដែលកំពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ច បើទោះបីជាការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។

យោងតាមលោក Ichwan បានឱ្យដឹងថា សេដ្ឋកិច្ចឥណ្ឌូណេស៊ីមិនបានបង្ហាញសញ្ញាវិជ្ជមានណាមួយទេ រហូតមកដល់ពេលនេះ ប៉ុន្តែទោះជាយ៉ាងណា រដ្ឋាភិបាលរបស់ខ្លួននៅតែមានសុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ចក្នុងស្រុក។

លោកបាននិយាយថា នៅក្នុងបរិបទនៃកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ការវិនិយោគត្រូវបានគេរំពឹងថា នឹងក្លាយជាកម្លាំងជំរុញដ៏សំខាន់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី។

នាយកគ្រប់គ្រងនៃវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុ (INDEF) លោក Tauhid Ahmad បាននិយាយថា សកម្មភាពវិនិយោគពិតជាអាចត្រូវបានប្រើជាវិធានការមួយដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

ប្រឈមមុខនឹងស្ថានភាពនាពេលបច្ចុប្បន្ននេះ បណ្តាក្រុមហ៊ុនជាច្រើនបានសម្រេចចិត្តលែងពឹងផ្អែកលើប្រភពផលិតកម្មនៅក្នុងប្រទេសចិន ហើយមានទិសដៅបង្វែរការវិនិយោគរបស់ពួកគេវិញ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)