ក្រសួងសុខាភិបាល ច្រានចោលការផ្សព្វផ្សាយ និងចែកចាយតគ្នា ពីករណីថ្មាំខ្មែរ ព្យាបាលគ្រុនឈីក

AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ —

ក្រសួងសុខាភិបាល ប្រកាសច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានមិនពិត និងចែកចាយបន្ត ដោយគ្មានប្រភពច្បាស់លាស់ ពីករណីថ្មាំខ្មែរ ព្យាបាលជំងឺគ្រុនឈីក នេះបើតាមការឱ្យដឹងពីលោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ។

លោកជំទាវវេជ្ជបណ្ឌិត ក៏ស្នើឱ្យបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការផ្សព្វផ្សាយ និងចែកចាយព័ត៌មានបែបនេះជាបន្តទៀត ហើយស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការករណីខាងលើតាមផ្លូវច្បាប់ជាធរមានផងដែរ។

លោកជំទាវអ្នកនាំពាក្យបានសង្កត់ធ្ងន់ថា៖ «សូមបងប្អូនមានការប្រុងប្រយ័ត្ន ហើយបេីមានបញ្ហាសុខភាព ចាំបាច់ណាស់ គឺត្រូវស្វែងរកការព្យាបាលនៅមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក »៕

ដោយ ផែន រតនៈ