រដ្ឋបាលរាជធានីភ្នំពេញពន្លឿនសកម្មភាពកាយប្រឡាយបើកមុខទឹកនៅខណ្ឌកំបូល និង ខណ្ឌពោធិសែនជ័យដើម្បីរំដោះជំនន់ទឹកភ្លៀង

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញពន្លឿនសកម្មភាពកាយប្រឡាយបើកមុខទឹកនៅខណ្ឌកំបូល និងខណ្ឌពោធិសែនជ័យ ដើម្បីរំដោះការជន់លិចដោយជំនន់ទឹកភ្លៀង ក្រោយ
មានភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃមកនេះ។

គ្រឿងចក្រជាច្រើនគ្រឿង បានជីកកាយបើកផ្លូវមុខទឹកឱ្យធំនៅអមសងខាងកំណាត់ផ្លូវជាតិលេខ៤ ក្នុងដឹកដីខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ចំណុចសាលាក្តីខ្មែរក្រហម និងតាមបណ្តោយមហាវិថីឈ្នះឈ្នះ ដោយ
សារតែតំបន់នេះកំពុងរងការជន់លិចដោយជំនន់ទឹកភ្លៀង បន្ទាប់ពីភ្លៀងធ្លាក់ខ្លំាង ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងជំនាញ ចុះពិនិត្យនិងតាមដាន ទៅលើស្ថានភាព ចរន្តនៃការបង្ហូរទឹក ក៏ដូចជាប្រឡាយ ដែលមានលទ្ធភាពជួយដោះស្រាយ
បានភ្លាមៗ បញ្ជៀសជំនន់ទឹកភ្លៀង នៅលើកំណាត់ ផ្លូវជាតិលេខ៤ ត្រង់ចំណុចសាលាក្តីខ្មែរក្រហមឱ្យបានទាន់ពេលវេលា ។
ឯកឧត្តមបានបញ្ជាក់ថា ការកកស្ទះ នៃលំហូរទឹកនេះ មកពីកត្តាជាច្រើន គួបផ្សំគ្នា ដោយសារការរីកចំរើនទីក្រុង កំណើនមនុស្ស និងដោយ
សារប្រជាពលរដ្ឋ ដែលសាងសង់
លំនៅដ្ឋាន តាមបណ្តោយផ្លូវនេះ បិទមុខ ឬទុកមុខលូតូចៗ ដែលធ្វើឱ្យស្ទះដល់ការហូរទឹកភ្លៀង ហើយក៏
ដោយសារកកស្ទះ សំរាមដែរ ។ ឯកឧត្តមបានបង្ហាញពីមធ្យោបាយចំពោះមុខដើម្បីដោះស្រាយបញ្ហា
ជំនន់ទឹកភ្លៀងនៅក្នុងខណ្ឌទាំង២
នេះ ។ ឯកឧត្តម ឃួង ស្រេង បាន
លើកឡើងថា ជាទូទៅទីក្រុងកំពុង
អភិវឌ្ឍ តែងតែជួបបញ្ហា ប៉ុន្តែសំខាន់ អាជ្ញាធរគ្រប់គ្រង់ បន្តការអភិវឌ្ឍផង និងកែតម្រូវផង ធ្វើយ៉ាងណា ដើម្បីឱ្យប្រជាពលរដ្ឋ ទទួលបានផលចេញពីការអភិវឌ្ឍ ឬទទួលបាននូវផល វិជ្ជមាន ក្រោមម្លប់សន្ថិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ
នាយករដ្ឋមន្ត្រី នេះជាគោលការណ៍ របស់រដ្ឋបាលគ្រប់ជាន់ថ្នាក់ដែលកំពុងខិតខំធ្វើកិច្ចការងារនេះ។
សូមបញ្ជាក់ថា គ្រឿងចក្រជាច្រើនគ្រឿងបានសម្រុកស្តារប្រឡាយ កាយរុក្ខជាតិធម្មជាតិដូចជា កំប្លោក
និងរុក្ខជាតិវល្លិនានា ជាពិសេស គឺកំណកដីល្បាប់ និងសំរាម ដែលហូរ
អណ្តែតចូលមកក្នុងប្រឡាយតែម្តង ធ្វើយ៉ាងណាឱ្យទឹកហូរបានលឿនទៅកាន់បឹងតាមោក ៕