បន្ទប់ទឹកនិងបង្គន់អនាម័យកម្រិតស្ដង់ដារអន្តរជាតិដាក់ឱ្យប្រើប្រាស់នៅបរិវេណមុខ ប្រាសាទអង្គរវត្ត

វិទ្យុជាតិកម្ពុជា ៖​ លោកអេង យូ 

សៀមរាប៖អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បន្ទប់ទឹកនិងបង្គន់អនាម័យសាធារណៈកម្រិតស្ដង់ដារអន្តរជាតិដែលមានទីធ្លាធំទូលាយ និងបំពាក់ទៅដោយសម្ភារបរិក្ខារទំនើបៗនោះ មានបន្ទប់ស្រីចំនួន៨ បុរសចំនួន៦ បង្គន់នោមបុរសចំនួន៦ និងបង្គន់សម្រាប់ជនពិការចំនួន២ ស្រី១ប្រុស១។ 

អ្នកស្រី គឹមស្រស់ ប្រជាពលរដ្ឋមួយរូបរស់នៅក្នុងសង្កាត់នគរធំ ក្រុងសៀមរាប បានសាទរចំពោះការគិតគូរបស់អាជ្ញាធរ លើបញ្ហាអនាម័យតាមរយៈការដាក់ ឱ្យប្រើប្រាស់នូវបង្គន់អនាម័យសាធារណៈកម្រិតស្ដង់ដារអន្តរជាតិនេះ ព្រោះវាបាន ជួយសម្រួលដល់ភ្ញៀវទេសចរប្រើប្រាស់ពេលមកទស្សនាប្រាសាទអង្គរវត្ត។ ជាមួយគ្នានោះ អ្នកស្រីក៏សូមអំពាវនាវឱ្យទាំងអស់គ្នាចូលរួមថែរក្សាបរិស្ថាន និងអនាម័យដើម្បីប្រើប្រាស់បានយូរអង្វែងផងដែរ។ 

ជាមួយគ្នានោះ ក្រុមអ្នកទេសចរក៏បានចាត់ទុកថា បង្គន់អនាម័យកម្រិតស្តង់ដារ អន្តរជាតិនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ ជាតិ អន្តរជាតិនិងប្រជាពលរដ្ឋដែលទៅទស្សនាតំបន់រមណីយដ្ឋានអង្គរ៕