អង្គកឋិនទានដែលផ្តួចផ្តើមឡើងដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ត្រូវបានដង្ហែទៅកាន់វត្តជីកដី ក្នុងស្រុករមាសហែក

AKP ស្វាយរៀង ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០–

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវ អ៊ូ សាន សាយ ឈុំ ភរិយា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមជាមួយមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល មន្ត្រីរាជការ និងពុទ្ធបរិស័ទ អញ្ជើញដង្ហែអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារ ក្នុងវត្តជីកដី ស្ថិតក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០។

រូបថត៖ AKP-ស្វាយរៀង