មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនខេត្តព្រះសីហនុ នឹងបើកនៅខែក្រោយនេះ

វិទ្យុជាតិកម្ពុជា៖
ព្រះសីហនុ៖ មជ្ឈមណ្ឌលជាតិព្យា បាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនខេត្តព្រះសីហនុ គ្រោងនឹងបើកដំណើរការនៅខែវិច្ឆិកាខាងមុខនេះ ដើម្បីព្យាបាល បណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈដល់ជនរងគ្រោះដោយសារគ្រឿងញៀន។
ក្នុងកិច្ចប្រជុំពិភាក្សាមួយកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ ២០២០ នៅខេត្តព្រះសីហនុលោកជំទាវឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមាន ប្រសាសន៍ថា នៅពេលដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលជាតិនេះ នឹងក្លាយជាកន្លែងព្យាបាលស្តារនីតិសម្បទានិងបណ្តុះ បណ្តាលវិជ្ជាជីវ:ពហុចំណេះជំនាញដល់ជនរងគ្រោះដោយសារគ្រឿងញៀនដើម្បីឱ្យពួកគេចាកផុតពីបញ្ហាគ្រឿងញៀន និងមានជំនាញច្បាស់លាស់យកទៅប្រកប របរចិញ្ចឹមជីវិត ព្រមទាំងកែប្រែខ្លួនជាពលរដ្ឋល្អក្នុងសង្គមជាតិវិញ៕