រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជំរុញ​ វិទ្យុជាតិកម្ពុជាធ្វើការផ្សាយឱ្យបានកាន់តែច្បាស់ ឆ្ងាយនិងទុកចិត្តបាន

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ០១- ១០-២០

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញ ថ្នាក់ដឹកនាំវិទ្យុជាតិកម្ពុជា ឱ្យរៀបចំការផ្សាយឱ្យបានកាន់តែច្បាស់ លឿន និងទុកចិត្តបាន ដើម្បី

អ្នកស្តាប់ទទួលបានព័ត៌មាន ទោះនៅទីណា កន្លែងណាក៏ដោយ ។ 

ការណែនាំនេះ  បានធ្វើឡើង ក្នុងឱកាសឯកឧត្តមរដ្ឋមន្រ្តី អញ្ជើញទៅពិនិត្យអង់តែន និងម៉ាស៊ីនផ្សាយវិទ្យុវត្តភ្នំFM ១០៥.៧០ MHz នៅស្ថានីយវិទ្យុជាតិកម្ពុជាកណ្តាល

ស្ទឹង ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកាវិទ្យុជាតិកម្ពុជា បានជម្រាបឆ្លើយតបទៅឯកឧត្តមរដ្ឋមន្ត្រីថា ដើម្បីធានាការផ្សាយឱ្យបានកាន់តែច្បាស់ល្អ និងកាន់តែឆ្ងាយបន្ថែម ទៀតនោះ  ទើបថ្នាក់ដឹកនាំនិងក្រុមការងារ

បច្ចេកទេសវិទ្យុជាតិ បានសម្រេចរៀបចំតម្លើងអង់តែន និង ម៉ាស៊ីនផ្សាយវិទ្យុវត្តភ្នំFM ១០៥.៧០ MHzនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាលវិញ ។  លោកជំទាវបានបន្តថា វិទ្យុវត្តភ្នំFM ១០៥.៧០ MHz ធ្វើការផ្សាយជារៀងរាល់ថ្ងៃ ដូចវិទ្យុជាតិកម្ពុជា AM 918 KHz ដែរ  ដោយចាប់ពីម៉ោង៥:00នាទីព្រឹក រហូតដល់ ម៉ោង១២យប់ ដែលមានកម្មវិធីផ្សាយជាច្រើនប្រភេទ ជាពិសេសកម្មវិធី ផ្តោតលើ វិស័យទេសចរណ៍ ការងារសង្គម ក៏ដូចជាយុវជន ។ល។ ដើម្បីបម្រើដល់អ្នកស្តាប់គ្រប់ ស្រទាប់វណ្ណៈ ។ ជាមួយនេះ វិទ្យុវត្តភ្នំFM ១០៥.៧០ MHz   ក៏បានផ្សាយកម្មវិធីព័ត៌មានរបស់ខ្លួន តាមគេហទំព័រវិទ្យុ តាមFacebook  តាមរលកធាតុអាកាស និង តាមតេជោDTV ផងដែរ។មិនតែប៉ុណ្ណោះវិទ្យុវត្តភ្នំFM ១០៥.៧០ MHz ក៏មានកម្មវិធីផ្សេងៗទៀតដូចជា ជីវិតយើងសង្គមយើង ,កម្មវិធីជំហានដំបូង  កម្មវិធីចរាចរណ៍,កម្មវិធីអប់រំ និងកម្មវិធីកម្សាន្តច្រើនប្រភេទទៀត ៕