ក្នុងរយៈពេល៨ខែ កម្ពុជាលក់ស្លាកលេខពិសេសបានជាង៦លានដុល្លារ

វិទ្យុជាតិកម្ពុជា៖ លោក ស៊ុនសំនៀង៣០ ០៩ ០២០


MC ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២០នេះ កម្ពុជារកប្រាក់ចំណូលបានប្រមាណ៦លានដុល្លារអាមេរិក ពីការលក់ស្លាកលេខពិសេសទៅឱ្យប្រជាពលរដ្ឋ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការមណ្ឌលផ្តល់សេវាសាធារណៈ នៃការផ្ទេរកម្មសិទ្ធិយានជំនិះ នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ នាព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ឯកឧត្តមទេស រដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការលក់ស្លាកលេខ ពិសេសផ្ទាល់ខ្លួនទៅឱ្យ ប្រជាពលរដ្ឋកម្ពុជានេះ គឺជាជោគជ័យមួយនៃការបំពេញតាមការចង់បានរបស់អ្នកប្រើប្រាស់រថយន្ត។
ឯកឧត្តមទេសរដ្ឋមន្ដ្រី បានបន្តថា អ្នកដែលបានទិញលេខពិសេសផ្ទាល់ខ្លួននេះ គឺអាចរក្សាទុកពេញមួយជីវិត ដោយគ្រាន់តែ កាត់ឈ្មោះចេញនៅពេលលក់រថយន្តតែប៉ុណ្ណោះ៕ ​