ប្រទេសសិង្ហបុរីពង្រីកគម្រោងកាត់បន្ថយបំណុល

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០​ — ប្រទេសសិង្ហបុរីនឹងធ្វើការកែសម្រួលគ្រោងការណ៍បំណុលរបស់ខ្លួនក្នុងពេលឆាប់ៗនេះ ដោយនិយតករកំពុងស្វែងរកការពង្រីកកម្មវិធីដល់អ្នកខ្ចីមួយចំនួនរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំនេះ ខណៈដែលធានាថា អ្នកដែលមានសមត្ថភាពក្នុងការទូទាត់គួរតែចាប់ផ្តើមសងប្រាក់វិញ មុនពេលការបញ្ឈប់ការផុតកំណត់។

នៅមុននេះ អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បាននិយាយថា នៅក្នុងប្រទេសសិង្ហបុរី ១២ភាគរយនៃសេដ្ឋកិច្ចស្ថិតនៅចំណុចកណ្តាលនៃវិបត្តិជំងឺកូវីដ-១៩ ។ ក្រុមហ៊ុននៅក្នុងវិស័យដែលរងការវាយប្រហារខ្លាំងបំផុត ជាពិសេសវិស័យសេវាកម្មទាក់ទងនឹងការធ្វើដំណើរ និងសេវាកម្មដែលប្រឈមមុខនឹងអតិថិជន ត្រូវបានគេរំពឹងថា នឹងត្រូវការពេលវេលាដើម្បីស្តារឡើងវិញ។

យោងតាមលោក Rai Menon នាយកគ្រប់គ្រង MAS ដែលបាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារកណ្តាលថា ឧស្សាហកម្ម ឬសកម្មភាពមួយចំនួនអាចនឹងត្រូវអន់ថយជាអចិន្រ្តៃយ៍ដោយសារវិបតិ្តនេះ ដោយសារកត្តាមួយចំនួនរួមមានការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ និងលំនាំតម្រូវការរបស់អតិថិជន។

នៅពេលមុននេះ ធនាគារ Maybank-Kim Eng បានធ្វើការប៉ាន់ប្រមាណថា ប្រហែល ១២ភាគរយ ទៅ១៦ភាគរយនៃប្រាក់កម្ចីសរុបស្ថិតនៅក្រោមការផ្អាក និងគម្រោងផ្តល់ជំនួយសង្គ្រោះផ្សេងៗទៀតពីធនាគារក្នុងស្រុក។

យោងតាមទិន្នន័យពី MAS បានបង្ហាញថា ធនាគារក្នុងស្រុកទាំងបីនៅក្នុងប្រទេសសិង្ហបុរីត្រូវបានគេប៉ាន់ស្មានថា បានផ្តល់ការពន្យារពេលទូទាត់ទៅនឹងប្រាក់កម្ចីមានទ្រព្យបញ្ចាំជាង ១៥ប៊ីលានដុល្លារសិង្ហបុរី (១០,៩៤ប៊ីលានដុល្លារអាមេរិក) នៅចុងខែមិថុនា ឆ្នាំនេះ។ តម្លៃសរុបនៃប្រាក់កម្ចីមានទ្រព្យបញ្ចាំនៅសិង្ហបុរីគិតត្រឹមចុងខែមិថុនា មានចំនួនជិត ១០ភាគរយនៃប្រាក់កម្ចីមានទ្រព្យបញ្ចាំទាំងអស់។

រហូតមកដល់ពេលនេះ សុបទាំងអស់នៃការរៀបចំផែនការសារពើពន្ធរបស់ប្រទេសសិង្ហបុរីដើម្បីឆ្លើយតបទៅនឹងរោគរាតត្បាតនេះមានចំនួន ៩៣ប៊ីលានដុល្លារសិង្ហបុរី ដែលជាចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)