សវនាការលើសំណុំរឿងបាត់យន្តហោះ MH17 ត្រូវបានបន្តនៅក្នុងប្រទេសហូឡង់

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០​ — សវនាការនៅក្នុងករណីបាត់យន្តហោះ MH17 បានចាប់ផ្តើមឡើងវិញនៅចុងខែសីហា ហើយគេបានសន្មតថា សម័យប្រជុំដំបូងនៃសវនាការដែលត្រូវបន្តនេះនឹងធ្វើឡើងនៅថ្ងៃទី ១១ ខែកញ្ញា ប៉ុន្តែទោះជាយ៉ាងណា ចៅក្រម Hendrik Steenhuis បានប្រកាសថា សវនាការនេះត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី ២៨ ខែកញ្ញា។

ការជំនុំជម្រះក្តីព្រហ្មទណ្ឌលើករណីបាត់យន្តហោះ MH17 ត្រូវបានបន្តធ្វើឡើងវិញនៅឯស្ថាប័ន យុត្តិធម៌ Schiphol (JCS) នៃប្រទេសហូឡង់។

ជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានបាត់កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៤ នៅភាគខាងកើតប្រទេសអ៊ុយក្រែន ខណៈដែលធ្វើដំណើរពីទីក្រុង Amsterdam ទៅកាន់ទីក្រុង Kuala Lumpur ដោយបានសម្លាប់មនុស្សទាំងអស់ចំនួន ២៩៨នាក់នៅលើយន្តហោះនោះ។

គ្រោះថ្នាក់នេះកំពុងត្រូវបានស៊ើបអង្កេតដោយព្រះរាជអាជ្ញាហូឡង់ នឹងក្រុមស៊ើបអង្កេតរួមដែលដឹកនាំដោយប្រទេសហូឡង់ដែលអះអាងថា យន្ដហោះនេះត្រូវបានវាយប្រហារដោយគ្រាប់មីស៊ីល Buk របស់រុស្ស៊ី។

ប្រទេសរុស្ស៊ី ដែលបានធ្វើការស៊ើបអង្កេតផ្ទាល់របស់ខ្លួនបាននិយាយថា ខ្លួនបានផ្តល់ភ័ស្តុតាងដល់ក្រុមស៊ើបអង្កេតហូឡង់ ដូចជាទិន្នន័យរ៉ាដាដែលបញ្ជាក់ថា យន្តហោះនេះត្រូវបានបាញ់ទម្លាក់ដោយគ្រាប់មីស៊ីល Buk របស់អ៊ុយក្រែន៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)