ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់ប្រទេសហ្វីលីពីនមានភាពប្រសើរឡើង

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០​ — យោងតាមនាយកដ្ឋានសុខាភិបាលរបស់ប្រទេសប្រទេសហ្វីលីពីនបានឱ្យដឹងថា បានចុះបញ្ជីអ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន២.៧៤៧នាក់ កាលពីថ្ងៃទី២៦ ខែកញ្ញា ដែលនាំឱ្យករណីឆ្លងសរុបនៅក្នុងប្រទេសនេះមានចំនួន ៣០១.២៥៦នាក់។

ប្រទេសហ្វីលីពីនជាប្រទេសដែលមានចំនួនអ្នកឆ្លងច្រើនបំផុតនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ៥.២៨៤នាក់ និងអ្នកជាសះស្បើយឡើងវិញមានចំនួន ២៣២.៩០៦នាក់។ តំបន់មេត្រូម៉ានីល គឺជាតំបន់ដែលរងគ្រោះខ្លាំងជាងគេដោយមានករណីឆ្លងចំនួន ១.១១៥នាក់ដែលត្រូវបានរាយការណ៍នៅក្នុងថ្ងៃនោះដែរ។

ប្រជាជនជាង ៣,៣៧លាននាក់ត្រូវបានគេធ្វើតេស្តរកមើលមេរោគឆ្លងកូរ៉ូណាវីរុស SARS-CoV-2 ដែលបណ្តាលឱ្យមានជំងឺកូវីដ-១៩ ។

លោកស្រី Maria Rosario Vergeire អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលហ្វីលីពីនបាននិយាយថា «ពេលនេះមានភាពប្រសើរឡើងហើយ» នៅក្នុងអត្រាប្រើប្រាស់ការថែទាំសុខភាពរបស់ប្រទេសនេះក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ដោយលោកស្រីបាននិយាយបន្ថែមថា «មានការថយចុះ» ចំនួនអ្នកព្យាបាលនៅក្នុងមន្ទីរពេទ្យរួមទាំងនៅតំបន់មេត្រូម៉ានីលផងដែរ។

លោកស្រីបាននិយាយថា អត្រាអ្នកឆ្លងនៅតំបន់មេត្រូម៉ានីលបានថយចុះប្រមាណ ៦០ភាគរយពី      អត្រាខ្ពស់ ៨១ភាគរយកាលពីក្នុងខែសីហា នេះមានន័យថា មន្ទីរពេទ្យនានាមានសមត្ថភាពទទួលអ្នកជំងឺ       កូវីដ-១៩ បន្ថែមទៀត។

អត្រាឆ្លងបានធ្លាក់ចុះដល់តិចជាងមួយ ហើយមន្ទីរសុខាភិបាលប្រទេសកំពុងតាមដានយ៉ាងដិតដល់នូវក្រុមមេរោគចំនួន ១.៩៦៣ នៅតាមមន្ទីរពេទ្យ ពន្ធនាគារ និងសហគមន៍ដែលមានប្រជាជនច្រើន។

ទោះបីជាមានភាពប្រសើរឡើងក៏ដោយ ក៏លោកស្រី Vergeire បាននិយាយថា រដ្ឋាភិបាលចាំបាច់ត្រូវបន្តពង្រឹងប្រព័ន្ធសុខាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីបន្ថយការរាលដាលនៃវីរុសនេះ។

ប្រទេសហ្វីលីពីននៅតែបន្តជ្រើសរើសបុគ្គលិកសុខាភិបាលបន្ថែមទៀត រួមទាំងវេជ្ជបណ្ឌិត គិលានុ     បដ្ឋាយិកា និងអ្នកជំនាញបច្ចេកទេសវេជ្ជសាស្រ្ត ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ។ មន្ទីរសុខាភិបាលបាននិយាយថា បុគ្គលិកសុខាភិបាលសរុបមានចំនួន ៩.១៣៣នាក់បានឆ្លងវីរុសនេះ ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ៦០នាក់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)