ប្រទះឃើញសត្វរមាំងចំនួន៤ក្បាល ក្នុងដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ

វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី ២៤- ០៩- ២០២០

MC:  អ្នកវិទ្យាសាស្រ្តបានបង្ហាញរូបភាពសត្វ

រមាំងចំនួន៤ក្បាល ដែលគេថតបានជាលើកដំបូងក្នុងអំឡុងពេលប្រាំឆ្នាំ តាមរយៈការប្រើម៉ា ស៊ីន ថត ស្វ័យ ប្រវិត្ត នៅក្នុង ដែន ជម្រក សត្វ ព្រៃ សំបូរ ដែលជា តំបន់ ការ ពារធម្មជាតិមួយស្ថិតក្រោម ការ គាំ ទ្រ ដោយ អង្គ ការ WWF មានទីតាំង ស្ថិតក្នុង តំបន់ទេសភាពព្រៃលិចទឹកមេគង្គ នៃខេត្ត ក្រចេះ។ 

    លោក សេង ទៀក នាយក អង្គ ការ WWF កម្ពុជា បានមានប្រសាសន៍ថា៖ “រូបភាពដ៍កម្រនៃសត្វរមាំងទាំងនេះ ឥឥឥជា

ភ័ស្តុតាងបញ្ជាក់អំពីប្រសិទ្ធភាព និងផលនៃកិច្ចការគ្រប់គ្រងតំបន់ការពារ និងការងារអភិរក្សរបស់យើង ហើយដែល នាំ មក នូវ ក្តី សង្ឃឹម ក្នុងការការពារ ប្រភេទ។

   ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានសម្តែងក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះការរកឃើញវត្តមានសត្វរមាំង ចំនួន៤ក្បាលនេះ។ ឯកឧត្តម មានប្រសាសន៍ថា «វត្តមាននៃសត្វរមាំងដែលជាប្រភេទសត្វកម្រនៅលើពិភព

លោកនេះនៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា បានបញ្ជាក់ពីប្រសិទ្ធភាពនៃការ ការពារនិងអភិរក្ស និងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ជាពិសេសបទល្មើសនៃការ

បរបាញ់សត្វ និងការដាក់អន្ទាក់សត្វព្រៃ»។ ឯកឧត្តម អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមការពារនិងអភិរក្សសត្វរមាំងទាំងនេះ

ដែលកំពុងតែរស់នៅក្នុងតំបន់ការពារធម្មជាតិ របស់ប្រទេសកម្ពុជាឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។ 

   សត្វរមាំង ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វ

រងគ្រោះថ្នាក់ជិតផុតពូជ ទាំងនៅក្នុងច្បាប់ព្រៃឈើរបស់ប្រទេសកម្ពុជា និងក្នុងបញ្ជីក្រហម

របស់អង្គការ IUCN ។

   ក្រុ ម អ្នក អភិរក្ស បានបង្ហាញក្តីរំភើប រីក

រាយ ខណៈពួកគេកំពុងពិនិត្យមើលរូបភាពដ៏ កម្រ នៃវត្តមានរបស់សត្វរមាំងញី ពេញ វ័យចំនួន បី ក្បាល និង រមាំង ជំទង់ មួយ ក្បាល កំពុងរស់នៅ ក្នុង ដែន ជម្រក សត្វ ព្រៃ សំបូរ ក្នុងចំណោម រូប ថតសរុប ចំនួន ១.៧១០ សន្លឹក ថតបានក្នុងចន្លោះ ខែ សីហាដល់ ខែ កញ្ញា នេះ ដោយការពង្រាយ ម៉ា ស៊ីន ថតរូប ស្វ័យ ប្រ វិត្ត នៅតាម ទី តាំង ផ្សេង ៗ គ្នា ក្នុង ដែន ជម្រក ដែល មា ន ផ្ទៃ ដី សរុប ចំនួន ៥០.០៩៣ ហិកតា ។ 

   ក្រៅ ពី សត្វ រមាំង ម៉ា ស៊ីន ថត ស្វ័យ ប្រវិត្ត ក៏ ផ្តិតបាននូវ រូប ភាព សត្វ ឈ្លូស ជ្រូក ព្រៃ សំពោច វល្លិ៍ សំពោចក្រអូប ព្រម ទាំង ប្រភេទ សត្វ បក្សីមាឌ ធំសំខាន់ៗមួយចំនួនទៀត ដូច ជា សត្វ ក្ងោកបៃតង និង ត្រដក់ តូច ជា ដើម ។

   របាយការណ៍ស្តីពីប្រភេទសត្វទទួលរងការគំរាមកំហែងដែលបានចេញផ្សាយដោយអង្គការ IUCN ក្នុងឆ្នាំ២០១៥ បានបង្ហាញថាចំនួនសត្វរមាំងមាននៅរាយប៉ាយក្នុងសកលលោក ហើយគេបាន ប៉ាន់ប្រមាណថា សត្វនេះមានចំនួនតិចជាង ៧០០ ក្បាល  ហើយក្នុងនោះ ចំនួនសត្វរមាំងមាននៅ

សេសសល់តិចតួចប៉ុណ្ណោះ កំពុងរស់នៅ

ក្នុងតំបន់ព្រៃការពារនានាក្នុងប្រទេសកម្ពុជា។ 

អង្គការ WWF បាននិងកំពុងធ្វើការយ៉ាង ជិត ស្និទ្ធ ជាមួយ រាជរដ្ឋា ភិបាល កម្ពុជា គ្រប់ ជាន់ ថ្នាក់ ដើម្បី គាំ ទ្រ ការ គ្រប់ គ្រង ដែន ជម្រក សត្វ ព្រៃ សំបូរ ដែលនៅទីនោះ ការ បាត់ បង់ ទី ជម្រក និង ការ បរ បាញ់ សត្វ ព្រៃ សម្រាប់យក សាច់ និងសម្រាប់ ការ ជួញ ដូរសុទ្ធសឹងជាកត្តាគំរាមកំហែងចំបងៗ ទៅលើ ធនធានធម្មជាតិ និងការ រស់ រាន របស់ សត្វ ព្រៃ៕