អគ្គរដ្ឋទូតរុស្ស៉ីថ្មី ប្តេជ្ញាពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ឲ្យមានការរីក ចម្រើនរឹងមាំកាន់តែខ្លាំងឡើងគ្រប់វិស័យ

វិទ្យុជាតិ៖​ កុសល ២៤.០៩.២០


ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly Borovic) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៉ី ដែលទើបមកបំពេញបេសកកម្មនៅកម្ពុជា បានប្តេជ្ញាខិតខំប្រឹងប្រែងពង្រឹង និងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ឱ្យមានការរីកចម្រើនរឹងមាំកាន់តែខ្លាំងឡើង ជាពិសេសលើវិស័យអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀត។
ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ។
ឯកឧត្តមអ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងក្រោយបញ្ចប់ជំនួបនោះថា ឯកឧត្តម អា ណាតូលី បូរ៉ូវីក បានពាំនាំការផ្តាំផ្ញើសួរ សុខទុក្ខរបស់ប្រធានាធិបតីរុស្ស៉ី ឯកឧត្តមវ្លាឌីមៀ ពូទីន ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ។ ឯកឧត្តម បូរ៉ូវីក ក៏បានលើ កឡើងពីទំនាក់ទំនង រវាងកម្ពុជា-រុស្សីដែលជាទំនាក់ទំនងដ៏ល្អ មានលក្ខណៈជាដៃគូយូរអង្វែងមកហើយ។ ឯកឧត្តមបន្តថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានរយៈពេល៦៤ឆ្នាំមកហើយ ហើយឆ្នាំក្រោ យគឺជាខួបលើកទី៦៥ នៃប្រទេសទាំងពីរ លោកនឹងប្រឹងប្រែងធ្វើសកម្មភាពឱ្យបានច្រើន ដើម្បីចូលរួមអបអរនូវទំនាក់ទំនងការទូតខួបទី៦៥ រវាងកម្ពុជានិងរុស្ស៉ី ។ជា មួយគ្នានោះដែរ ឯកឧត្តម ក៏នឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពក្នុងការពង្រឹងមិត្តភាព និងទំនាក់ទំនងដែលមានស្រាប់នេះ ឱ្យមានការរីកចម្រើនរឹងមាំកាន់តែខ្លាំងឡើង ជាពិសេសលើវិស័យអភិវឌ្ឍធនធានមនុ ស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀតដែរ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំ ណរគុណចំពោះសម្តេចតេជោ ដែលចំ ណាយពេលក្នុងថ្ងៃខួបទី២៧ នៃការ ប្រកាសដាក់ឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញកម្ពុជា ហើយនេះគឺជាពេលដ៏វិសេលវិសាលមួយ។ឯកឧត្តម ក៏បានឆ្លៀតជម្រាបជូនសម្ដេចតេជោផងដែរថា ឯកឧត្តមបានមកកាន់កម្ពុជាតាំងពីឆ្នាំ១៩៨៤ បម្រើការងារក្នុងឋាន:ជាលេខាទូតរុស្ស៉ីប្រចាំនៅកម្ពុជា ហើយឯកឧត្តម
មានអារម្មណ៍ថា ឯកឧត្តមដូចជាសាក្សីនៃដំណើរវិវត្តន៍របស់កម្ពុជា និងទំនាក់ទំនងរបស់កម្ពុជានិងរុស្ស៉ី។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែនបានសម្តែងនូវការស្វាគមន៍ និងសម្ដែងនូវការអបអរសាទរចំពោះឯក ឧត្តមអាណាតូលី បូរ៉ូវិក (Anatoly BOROVIK) ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពប្រចាំនៅកម្ពុជា។
សម្ដេចតេជោបានថ្លែងអំណរគុណ ចំពោះការផ្តាំផ្ញើសួរសុខទុក្ខអំពី ឯកឧត្តម
វ្លាឌីមៀ ពូទីន និងការជូនសព្វសាធុកាពរជូនសម្ដេច។ សម្ដេចតេជោ បានយល់ ស្របជាមួយនឹងអ្វីដែលឯកឧត្តមបូរ៉ូវិក បានលើកឡើង ស្ដីអំពីទំនាក់ទំនងរវាងកម្ពុជានិងរុស្ស៉ី។ សម្ដេចបានថ្លែងអំណរ គុណ ចំពោះរដ្ឋាភិបាលរុស្ស៉ី ក៏ដូចជាប្រជាជនរុស្ស៉ីដែរ ដែលបានជួយកម្ពុជាកន្លង មក ជាពិសេសនៅក្នុងទសវត្សរ៍៨០ ដែលកម្ពុជានៅពេលនោះ កំពុងជួបនូវការពិបា កយ៉ាងច្រើន បន្ទាប់ពីរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។
សម្ដេចតេជោ បានមានប្រសាសន៍បន្តថា ជំនួយរបស់រុស្ស៉ីពេលនោះ ជាមូល ដ្ឋានគ្រឹះសម្រាប់ការស្វែងរកសុខសន្តិ ភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសការផ្ដល់ជំនួយលើវិស័យអប់រំដែលវិស័យនោះ បាននាំមកនូវធនធាន មនុស្សដ៏ល្អ សម្រាប់បម្រើការងារនៅកម្ពុជា សម្រាប់ជួយជំរុញកម្ពុជារហូតមក ដល់ថ្ងៃនេះ។
សម្ដេចតេជោ បានសម្តែងនូវការអបអរ សាទរចំពោះរុស្ស៉ីផងដែរ ដែលបានរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩។ សម្ដេចតេជោមានប្រសាសន៍ថា ការរកឃើញវ៉ាក់សាំងប្រឆាំងជំងឺកូវីដនេះ នឹង អាចជួយដល់ពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ដែលកំពុងតែធ្វើឱ្យសេដ្ឋ កិច្ចពិភពលោក ក៏ដូចជាទំនាក់ទំនងពិភពលោកមានការយឺតយ៉ាវ។
ជាទីបញ្ចប់ សម្ដេចតេជោនាយករដ្ឋមន្រ្តីបានជូនពរឯកឧត្តមបូរ៉ូវិក ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មកាទូតនៅកម្ពុជា ៕