កម្ពុជាត្រៀមខ្លួនបញ្ជូនកីឡាករជាច្រើនប្រភេទកីឡាទៅហ្វឹកហាត់នៅក្រៅប្រទេស ក្រោយពេលជំងឺកូវីដ១៩មានការធូរស្បើយ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៣ ០៩ ២០២០

MC៖កម្ពុជាត្រៀមបញ្ជូនកីឡាករជាច្រើនប្រភេទកីឡាទៅហ្វឹកហាត់នៅក្រៅប្រទេស ក្រោយពេលជំងឺកូវីដ១៩មានការធូរ ស្បើយ ដើម្បីបង្កើនសមត្ថភាពរបស់កីឡា ករ កីឡាការិនី សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម ៖ … 

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)និងជាអគ្គលេខាធិការគណៈកម្មា ធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ហៅកាត់ថា (CAMSOC) បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា កម្ពុជាកំពុងត្រៀមខ្លួនក្នុងបញ្ជូនកីឡាករ កីឡាការិនី ជាង៣០ប្រភេទកីឡា ដើម្បីធ្វើការហ្វឹកហាត់នៅក្រៅប្រទេស មានដូចជា ប្រទេសចិន កូរ៉េ ជប៉ុន ថៃ វៀតណាម និងបណ្ដាប្រទេសមួយចំនួនទៀតនៅទ្វីបអាស៊ីនិងអឺរ៉ុប ។ ឯកឧត្តម បន្តថា ដោយសារវិបត្តិនៃជំងឺកូវីដ១៩បានធ្វើឱ្យកម្ពុជាត្រូវពន្យារពេលក្នុងការបញ្ជូនអត្តពលិករបស់ខ្លួនទៅហ្វឹក ហាត់នៅក្រៅប្រទេស ប៉ុន្តែនៅពេលដែលជំងឺកូវីដ១៩នេះមានការថមថយ កម្ពុជានឹងបើកយុទ្ធនាការបញ្ជូនអត្តពលិកចេញ ទៅហ្វឹកហាត់នៅក្រៅប្រទេសក្នុងទ្រង់ទ្រា យធំតែម្ដង ។ ឯកឧត្តមបន្តទៀតថា បច្ចុ ប្បន្ននេះក្រសួងអប់រំ យុវជន និងកីឡា បានប្រមូលផ្តុំក្នុងការហ្វឹកហាត់រួចហើយ ដោយមានកីឡាជាក្រុម កីឡាប្រយុទ្ធ ប៉េ តង់ ចំបាប់ ម៉ូតូទឹក តេក្វាន់ដូWT តេក្វាន់ដូ ITF ប្រដាល់គុនខ្មែរ វាយកូនបាល់ កា រ៉ាតេ ហែលទឹក ជាដើម និងត្រៀមខ្លួនក្នុងការបញ្ជូនកីឡាករ កីឡាការិនីទាំងអស់នោះបន្តហ្វឹកហាត់នៅក្រៅប្រទេសបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាព ។ 

សំឡេង«ការត្រៀមលក្ខណៈបញ្ជូនកីឡា ករកីឡាការិនីទៅហ្វឹកហាត់នៅក្រៅប្រទេ សក៏យើងនៅត្រៀមលក្ខណៈនៅពេលដែលស្ថានភាពជំងឺកូវីដធូរស្បើយ យើងនឹងបញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេសទៀត ដើម្បីត្រៀមស៊ីហ្គេម២០២៣នឹង ។ អ៊ីចឹងជាទូទៅការងារដឹកនាំរៀបចំព្រឹត្តិកា រណ៍ ហើយក្រុមEventmanagement ក៏យើងបានធ្វើប្រព្រឹត្តិទៅដោយរលូន ហើ យរៀបចំមានប្រសិទ្ធិភាព ក្នុងការតាមដានផែនការមេផែនការលំអិតរបស់ខ្លួន ពីចំ ណុចមួយទៅចំណុចមួយបានល្អប្រសើរអស់ហើយ»។

ឯកឧត្តមបានបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម បានរៀបចំកីឡាជាង៣០ប្រភេទ ហើយបែង ចែកប្រភេទជាកីឡាមានសក្តានុពល ដែលធ្លាប់មានមេដាយនៅស៊ីហ្គេម ដោយកំណ ត់បឋមលើកទី១ ហើយនៅក្នុងឆ្នាំក្រោយនឹងធ្វើការវាយតម្លៃប្រភេទកីឡាដំណាក់ កាលទី២ ហើយនូវដំណាក់កាលទី៣នឹងធ្វើឡើងនៅចុងឆ្នាំ២០២១ គឺនឹងត្រូវជ្រើ សរើសចុងក្រោយនៃប្រភេទកីឡា ដែលដាក់ទៅក្នុងការប្រកួតកីឡាស៊ីហ្គេមនៅក្នុងឆ្នាំ២០២៣ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់២ឆ្នាំម្តង ដោយឡែកកីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣កម្ពុជាបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះដោយគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៥ ដល់ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣ ៕