ប្រមុខការពារជាតិថ្លែងថា ដោយសារសុខសន្តិភាពទើបធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍ ប្រជាពលរដ្ឋ មានជីវភាពល្អប្រសើរ

វិទ្យុជាតិកម្ពុជា​៖

MC៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ លើកឡើងថា ដោយសារសុខសន្តិ ភាពទើបធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍ ប្រជាពលរដ្ឋ មានជីវភាពល្អប្រសើរ ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់ៗរូប។
យោងតាមផេកហ្វេសប៊ុកផ្លូវការ របស់ សម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយ ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២០ បានសរសេរឱ្យដឹងថា សន្តិភាពនិងការអភិវឌ្ឍ បាននិងកំពុងធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង មានភាពប្រសើរឡើងជារៀងរាល់ថ្ងៃ ដែលបានអនុញ្ញាតឱ្យពួកគាត់មានលទ្ធភាពពេញលេញក្នុងការ ប្រតិបត្តិជំនឿសាសនា ដូចដែលបានចូល រួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅថ្មីៗនេះ។
សូមបញ្ជាក់ថា កម្ពុជាធ្លាប់ឆ្លងកាត់ភ្លើង សង្រ្គាមជាច្រើនទសវត្សរ៍ បានស្គាល់យ៉ាងច្បាស់ពីទុក្ខវេទនា ការបែកបាក់សេចក្តីវិនាសខ្លោចផ្សារបំផុត ដែលបណ្តាលមកពីសង្រ្គាម។ ប៉ុន្តែចាប់តាំងពីក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោហ៊ុនសែននា យករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកសាងសន្តិភាពពេញលេញទូទំាងប្រទេស ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ ហើយទទួលបាននូវការអភិវឌ្ឍរីកចម្រើនស្ទើរគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពកក់ ក្តៅ មានជីវភាពធូរធា និងធ្វើដំណើរបានគ្រប់ទីកន្លែងនៅទូទំាងប្រទេស។
ដោយសារសុខសន្តិភាពនេះ កម្ពុជាបាននិងកំពុងបោះជំហានយ៉ាងរឹងមាំ និងមាន ការអភិវឌ្ឍឈានឡើងជាលំដាប់ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ បន្ទាប់ពីកម្ពុជាបាន សម្រេចនូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ ២០១៥៕