រដ្ឋបាលស្រុកថ្ពង បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់ជូនប្រជាពលរដ្ឋក្នុងស្ថានភាពវិបត្តិកូវីដ១៩

វិទ្យុជាតិកម្ពុជា៖ 

រដ្ឋបាលស្រុកថ្ពងរួមទំាងក្រុមការងារថ្នាក់ជាតិ

ចុះជួយមូលដ្ឋាន បានបើកវេទិកាសាធារណៈលើកទី១ឡើងវិញ ដើម្បីដោះស្រាយទុក្ខ

កង្វល់ជូនប្រជាពលរដ្ឋក្នុងស្ថានភាពវិបត្តិកូវីដ១៩ ក្នងគោលបំណងជួយស្តារជីវភាព

ពួកគាត់ឲ្យកាន់តែល្អប្រសើរឡើង។

ប្រជាពលរដ្ឋក្នុងឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មន្រ្តីជាថ្នាក់ដឹកនំាក្រសួង មន្ទីរពាក់ព័ន្ធកងកម្លាំងប្រដាប់អាវុធ នគរបាលចំនួន ជិត ៣០០ នាក់ បានចូលរួមក្នុងវេទិកាសាធារណៈ ជាលើកទីមួយនេះ នៅថ្ងៃពុធ ទី ២៣ ខែ កញ្ញា ឆ្នាំ ២០២០ បន្ទាប់ពីផ្អាកអស់រយៈពេល ០៦ខែ ដោយសារជំងឺកូវីដ ១៩ ។

វេទិកាសាធារណៈនេះ ធ្វើឡើងនៅក្នុងបរិវេណវត្តធម្មរាម ហៅវត្តថ្មីដងទង់ ។ ក្រុម

ការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ស្ពឺបានធ្វើការដោះស្រាយបញ្ហាចំនួនពីរ ដែល

ប្រជាពលរដ្ឋបានលើកឡើង ។ បញ្ហាទីមួយ គឺការជួសជុលផ្លូវប្រវែង ១៧ គីឡូម៉ែត្រ ពីទំនប់ឡាង ដល់ផ្សារក្រំាងចេក ក្រុមការងារ

រាជរដ្ឋាភិបាលចុះស្រុកថ្ពង បានសន្យាថានឹងបន្តលើកបញ្ហានេះនៅក្នុងកិច្ចប្រជុំថ្នាក់ខេត្ត ដើម្បីជំរុញការជួសជុល ជូនប្រជាពលរដ្ឋ ។ បញ្ហាទីពីរ ក្រុមការងាររាជរដ្ឋាភិបាល បាន

ស្នើសុំដល់ស្ថាប័ន និងអាជ្ញាធរស្រុកឲ្យជួបជាមួយក្រុមហ៊ុនឯកជន

ដែលផ្គត់ផ្គង់អគ្គិសនី ឲ្យពិចារណាឡើងវិញពីតម្លៃអគ្គីសនី តាមការស្នើសុំពីប្រជាពលរដ្ឋ ។

ថ្លែងក្នុងវេទិកាសាធារណៈនោះ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងារចុះស្រុកថ្ពង បានសម្តែងក្តីរីករាយ ដែល

បានចាប់ផ្តើមវេទិកាសាធារណៈ ឡើងវិញ ដើម្បីបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ និងបានស្តាប់ពីក្តីកង្វល់ ដើម្បីនាំទៅជូនរាជរដ្ឋាភិបាល ដែលមាន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដើម្បីដោះស្រាយ ។ ឯកឧត្តម ក៏បានជំរាបជូនវេទិកាសាធារណៈ អំពីការយចិត្តទុកដាក់ឭរបស់សម្តេច ក្នុងការជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រ ក្នុងពេល

មានវិបត្តិកូវីដ ១៩ តាមរយៈការបញ្ចេញថវិកាជាតិ ជាតំណាក់ ៗ ជួយស្តារជីវភាពឱ្យកាន់តែល្អប្រសើរឡើង ៕