លោក ត្រាំ អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរបស់ IAEA ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើងទាំងស្រុង

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០​ — ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីបញ្ចុះបញ្ចូលកូរ៉េខាងជើងឱ្យលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង ចំពេលដែលកិច្ចចរចានុយក្លេ-អ៊ែរ បានជាប់គាំងជាមួយប្រទេសកុម្មុយនិស្តមួយនេះ។

លោក ត្រាំ បាននិយាយនៅក្នុងសារមួយទៅកាន់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នៅក្នុងសន្និសីទមួយនៅទីក្រុងវីយែន ប្រទេសអូទ្រីស ថា «យើងត្រូវតែធានាថា អ៊ីរ៉ង់ប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្ត … ដើម្បីរារាំងវាពីការទទួលបានអាវុធនុយក្លេអ៊ែរហើយបន្តធ្វើការឆ្ពោះទៅរកការបញ្ចប់អាវុធនុយក្លេអ៊ែរ ដែលបានផ្ទៀងផ្ទាត់ចុងក្រោយរបស់កូរ៉េខាងជើង»។ សន្និសីទ (IAEA) នៅទីក្រុងវីយែនប្រទេសអូទ្រីស។

សារនេះត្រូវបានបញ្ជូនដោយរដ្ឋលេខាធិការតំណាងថាមពលសហរដ្ឋអាមេរិក លោក Dan Brouillette ។

លោក Brouillette បាននិយាយថា សហរដ្ឋអាមេរិកត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តកិច្ចចរចាជាមួយកូរ៉េខាងជើង។

យោងតាមប្រតិចារិកនៃសុន្ទរកថារបស់លោកដែលត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ IAEA បាននិយាយថា «សហរដ្ឋអាមេរិកនៅតែត្រៀមខ្លួនដើម្បីឈានទៅរកវគ្គផ្តាច់ព្រ័ត្រដែលបានបញ្ជាក់ពីការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយយើងទទូចឱ្យកូរ៉េខាងជើងចូលរួមជាមួយយើងក្នុងការចរចាឆ្ពោះទៅរកគោលដៅនេះដោយធានានូវអនាគតភ្លឺស្វាងសម្រាប់ប្រជាជនកូរ៉េខាងជើង»៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)