ខេត្តពោធិសាត់ ទាក់ទាញភ្ញៀវទេសចរជាង៧ម៉ឺននាក់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២២,០៩,២០២០

ដោយសារតែកត្តាសក្តានុពលទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ និងរួមទាំងផលិតផលទេសចរណ៍នៅក្នុងខេត្តនេះមានភាព
សម្បូរបែបផង ខេត្តពោធិសាត់ទាក់ទាញ
ភ្ញៀវទេសចរបានដល់ទៅជាង៧មុឺននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២០នេះ ។

លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិសាត់មានប្រសាសន៍ថា ក្នុងឱកាស
បុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា កន្លងមក ភ្ញៀវទេសចរមកលេងក្នុង
ខេត្តពោធិសាត់ មានភ្ញៀវជាតិចំនួន ៧២,៣១២នាក់ កើនឡើងប្រមាណ៤៣,១៧
ភាគរយ និងភ្ញៀវអន្តរជាតិមានចំនួន៧៧នាក់ កើនឡើង១៤៨,៣៩ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ។ កត្តាដែលធ្វើឱ្យទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិកើនឡើងគួរឱ្យកត់សម្គាល់នេះ ដោយសារខេត្តនេះ មានសក្តានុពលធម្មជាតិ ហេដ្ឋារចនាសម្ព័ន្ធមាន
ភាពប្រសើរឡើង ការផ្សព្វផ្សាយពីតំបន់ទេសចរណ៍កាន់តែទូលាយ រួមនិងបដិសណ្ឋារកិច្ចល្អ ។

គួរកត់សម្គាល់ថា តំបន់ដែលមានភ្ញៀវទេសចរច្រើនជាងគេក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌនេះ
មាន រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង
រមណីយដ្ឋានវប្បធម៏ ប្រវត្តិសាស្ត្រធម្មជាតិភ្នំ
នាគស រីសតតាលោសែនជ័យ រមណីយដ្ឋានទំនប់ឈើតោក រមណីយដ្ឋាន
ប្រវត្តិសាស្ត្រឧកញា ឃ្លាំងមឿង និងរមណីយ
ដ្ឋានទឹកធ្លាក់ថ្មដាតូច ។