កម្ពុជាចង់ឱ្យអង្គការសហប្រជាជាតិមានជំហររឹងមាំក្នុងការដោះស្រាយគ្រប់បញ្ហាប្រឈមដែលកើតមាននៅក្នុងតថភាពនៃ សតវត្សទី ២១

វិទ្យុជាតិកម្ពុជា​៖​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងថា អង្គការសហប្រជាជាតិត្រូវមានជំហររឹងមាំក្នុងការដោះស្រាយគ្រប់បញ្ហាប្រឈមដែលកើតមាននៅក្នុងតថភាពនៃសតវត្សទី ២១ ។
ថ្លែងក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ ក្រោមមូលបទ៖ «អនាគតដែលយើងទាំងអស់គ្នាចង់បាន, សហប្រជាជាតិដែលយើងត្រូវការ ធានាឡើងវិញកិច្ចប្រឹងប្រែងរួមដើម្បីពហុភាគីនិយម» សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា
ប្រសិនបើយើងសម្លឹងមើលទៅអនាគត, សហគមន៍អន្តរជាតិ ពិតជាទាមទារចង់បានអង្គការសហប្រជាជាតិដ៏រឹងមាំមួយ ដែល
មានសមត្ថភាពពេញលេញ ក្នុងការដោះ
ស្រាយគ្រប់បញ្ហាប្រឈម ដែលកើតមាន
នៅក្នុងតថភាពនៃសតវត្សទី ២១ ។ កម្ពុជា
ទទួលស្គាល់តួនាទីស្នូលនៃប្រព័ន្ធពហុភាគី-និយម ក្នុងការដោះស្រាយបញ្ហាប្រឈមសកលដ៏ស្មុគ្រស្មាញដែលយើងកំពុងជួប
ប្រទះនាបច្ចុប្បន្ននេះ ដូចដែលសេចក្ដីប្រ
កាសបានចែងយ៉ាងច្បាស់ថា « បញ្ហា
ប្រឈមរបស់យើងមានភាពប្រទាក់ក្រឡាគ្នា និង អាចដោះស្រាយបានតែតាមរយៈប្រព័ន្ធពហុភាគីនិយម ដែលត្រូវតែបានធ្វើឲ្យប្រសើរឡើងវិញ» ។
តាមរយៈការគោរពធម្មនុញ្ញអង្គការសហប្រជាតិ, តម្លាភាព, សាមគ្គីភាព, កិច្ចសហប្រតិបត្តិការ និង ការចូលរួមជាមួយគ្នាជាធ្លុងមួយ, សហគមន៍អន្តរជាតិពិតជានឹងអាចសម្រេច
បាននូវអនាគតមួយដែលយើងទាំងអស់គ្នាចង់បាន និង អង្គការសហប្រជាជាតិមួយដែល
យើងត្រូវការ ។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ស្របពេល
ដែល ជារឿយៗ ប្រទេសកំពុងអភិវឌ្ឍន៍ តែងត្រូវបានបែ្រក្លាយជាមុខព្រួញនៃការដាក់ទណ្ឌកម្ម ចំពោះកិច្ចដំណើរការប្រឹងប្រែងកសាងជាតិរបស់ខ្លួន ដែលមិនបានល្អឥតខ្ចោះស្របតាមស្តង់ដាររបស់ប្រទេសអភិវឌ្ឍន៍ ខណៈដែលសមត្ថភាពប្រទេស
ទន់ខ្សោយទាំងនោះនៅមានការខ្វះខាត ក្នុងកិច្ចការពារសិទ្ធិមនុស្សជាមូលដ្ឋាន ដូចជា សិទ្ធិទទួលបានសន្តិភាព, សិទ្ធិរស់រានមាន
ជីវិត, សិទ្ធិទទួលបានអាហារ, ទីជម្រក និង ការងារ ជាដើម ។
សម្ដេចតេជោបន្ថែមថា នេះគឺជាមូលហេតុ
មួយ ដែលចូលរួមចំណែកក្នុងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់កិច្ចប្រឹងប្រែងស្តារ និង អភិវឌ្ឍជាតិរបស់ប្រទេសក្រីក្រ ពិសេស តាមរយៈការធ្វើនយោបាយបូនីយកម្មលើបញ្ហាសិទ្ធិមនុស្ស បម្រើឱ្យរបៀបវារៈភូមិសាស្ត្រ
នយោបាយរបស់ប្រទេសអភិវឌ្ឍន៍មួយចំនួន ។ ការប្រកួតប្រជែងរវាងមហាអំណាច បានបង្កជាការរាំងខ្ទប់ដល់សិទ្ធិស្វ័យសម្រេច
របស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការជ្រើសរើសយកឯករាជ្យ និង អធិបតេយ្យ ជាមាគ៌ាសម្រាប់ការអភិវឌ្ឍ ក៏ដូចជាក្នុងការជ្រើសរើសដៃគូមិត្តភាព ដើម្បីសន្តិភាព និង ការអភិវឌ្ឍ ។ ខ្ញុំគិតថា នេះ គឺជាឧបសគ្គពិតប្រាកដដ៏ចម្បងមួយរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការធ្វើឱ្យសម្រេចបាននូវគោលដៅរបៀបវារៈឆ្នាំ ២០៣០ បនែ្ថមពីលើបញ្ហាប្រឈមបន្ទាន់ទាំងឡាយ ដែល
បង្កឡើងដោយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និង ផលប៉ះពាល់នៃជំងឺនេះ មកលើសង្គម និង សេដ្ឋកិច្ច ។
សម្ដេចតេជោបន្តថា ជោគជ័យរបស់យើងក្នុងការអនុវត្តគោលដៅប្រកបដោយមហិច្ឆតា ដែលយើងទាំងអស់គ្នាបានកំណត់យក និងត្រួសត្រាយផ្លូវសម្រាប់មនុស្សជំនាន់ក្រោយ ឲ្យអាចរស់នៅបាន ក្នុងវិបុលភាព និង ក្នុងសង្គមមួយដែលប្រកបដោយបរិយាប័ន្ន និង ភាពសុខដុមរមនា ។