ឯកឧត្តមខៀវ កាញារីទ្ធ ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញាណក្ខន្ធ សពឯកឧត្តម សុខ សារឿន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអតីតអគ្គនាយករងវិទ្យុជាតិកម្ពុជា

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២២ កញ្ញា ២០២០

ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយគ្រួសារសពឯកឧត្តម សុខ សារឿនទីប្រឹក្សាក្រសួងព័ត៌មាន និងជាអតីតអគ្គនាយករងវិទ្យុជាតិកម្ពុជា ដែលបាន
ទទួលមរណភាពកាលពីថ្ងៃទី២០ ខែកញ្ញា វេលាម៉ោង១៤ និង៣៨នាទី ក្នុងជន្មាយុ៦៩ឆ្នាំ ដោយរោគាពាធ នៅព្រឹកថ្ងៃទី២២ ខែកញ្ញាឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង
ព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួង
ព័ត៌មាន អញ្ជើញចូលរួមរំលែកទុក្ខជាមួយ
គ្រួសារ និងគោរពវិញ្ញាណក្ខន្ធសព ។

សពឯកឧត្តម សុខ សារឿន ដែលជាបុគ្គលឆ្នើមមួយរូប ដែលបានលះបង់ខ្ពស់ទាំងកម្លាំង
កាយ ចិត្តនិងបញ្ញាស្មារតី ចូលរួមយ៉ាងសកម្ម
ក្នុងការដឹកនាំការងារនៃអគ្គនាយកដ្ឋានវិទ្យុជាតិ ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យ តាមប្រពៃណី ព្រះពុទ្ធសាសនា នៅផ្ទះដីឡូត៏ ស្ថិតនៅភូមិក្បាលកោះ សង្កាត់ក្បាលកោះ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។

សពឯកឧត្តម សុខ សារឿន នឹងត្រូវបូជានៅ
វេលាម៉ោង៩:០០យប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ
២០២០ ហើយពិធីបុណ្យគម្រប់៧ថ្ងៃ និង១០០
ថ្ងៃ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ និង២៦ ខែ
កញ្ញា នៅផ្ទះដីឡូតិ៍ ស្ថិតនៅភូមិក្បាលកោះ
សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានី
ភ្នំពេញ ៕