ប៉ូលីសកាណាដានិយាយថាសំបុត្រដែលមានសារជាតិពុលរៃស៊ីនចំនួន ៦ ច្បាប់ត្រូវបានផ្ញើទៅសហរដ្ឋអាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២២.០៩.២០)

កាណាដា៖ កាលពីថ្ងៃច័ន្ទ ទី២១ ខែកញ្ញាប៉ូលិសកាណាដា បានចូលឆែកឆេរផ្ទះល្វែងមួយកន្លែងនៅតំបន់ជាយក្រុងម៉ុងត្រេអាល់    ដែលជាប់ទាក់ទងនឹងស្ត្រីម្នាក់   ដែលត្រូវបានចាប់ខ្លួនពីបទផ្ញើសំបុត្រដែលមានសារជាតិពុលរៃស៊ីន( ricin )ទៅសេតវិមាននិងទៅ ៥ កន្លែងផ្សេងទៀតនៅរដ្ឋ ទិចសាស  ប្រទេសអាមេរិក  ។

អាជ្ញាធរសហរដ្ឋអាមេរិកបានចាប់ខ្លួនស្ត្រីនោះ   នៅព្រំដែនរវាងអាមេរិកនិង កាណាដា​កាលពីថ្ងៃអាទិត្យទី២០ ខែកញ្ញាដោយសង្ស័យថាស្រ្តីនោះបានបញ្ជូនសារជាតិពុលដែលអាចសម្លាប់មនុស្សបានតាមសំបុត្រផ្ញើទៅកាន់សេតវិមាន។

ភ្នាក់ងារ អេហ្វប៊ីអាយ (FBI) កំពុងធ្វើការស៊ើបអង្កេតលើលិខិតស្នាមផ្សេងទៀត  ដែលមានសារជាតិពុលដែលបានបញ្ជូនទៅកន្លែងអនុវត្តច្បាប់និងកន្លែងឃុំឃាំងនៅរដ្ឋតិចសាស់ខាងត្បូង។