ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត លើកទី២៩

AKP កំពត ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០–

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែសីហា ឆ្នាំ២០២០ លើកទី២៩ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ដោយកិច្ចប្រជុំនេះផ្តោតសំខាន់លើការពិនិត្យពិភាក្សាស្ដីពី ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បញ្ហាគ្រឿងញៀន ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ ស្ថានភាពទេសចរណ៍នៅក្នុងខេត្តកំពតអំឡុងពេលភ្ជុំបិណ្ឌ រួមនឹងបញ្ហាប្រឈម សំណូមពរ តម្រូវការនៅមូលដ្ឋាន ដើម្បីធ្វើយ៉ាងណារួមគ្នាដោះស្រាយ និងអនុវត្តឱ្យមានប្រសិទ្ធភាព តម្លាភាព។
រូបថត៖ AKP-កំពត