មន្ទីរធនធានទឹកខេត្តស្ទឹងត្រែងបានរំលឹកឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នពេលធ្វើដំណើរតាមផ្លូវទឹក

វិទ្យុជាតិកម្ពុជា៖ លោក កឹម ហឿន


ស្ទឹងត្រែង៖ ប្រធានមន្ទីរធនធានទឹកខេត្ត ស្ទឹងត្រែងបានក្រើនរំលឹកបន្ថែម ឱ្យប្រពលរដ្ឋរស់នៅតាមមួលដ្នានជាប់តាមដងទន្លេមេគង្គត្រូវប្រយ័ត្នខ្ពស់នៅរដូវវស្សា ទោះបីទឹកទន្លេមេគង្គឆ្នាំនេះមិនទាន់ឡើងដល់កម្រិតប្រកាសអាសន្នក៏ដោយ។
នៅថ្ងៃទី២១កញ្ញាឆ្នាំ២០២០ នេះ លោកប៉ាងប៉េង ប្រធានមន្ទីរធនធានទឹក ខេត្តនេះ បានបញ្ជាក់ថា គ្រោះថ្នាក់វាអាចកើតមានឡើងដោយយថាហេតុណាមួយប្រសិនបើប្រជាពលរដ្ឋធ្វេសប្រហែស ។
លោកស្នើឱ្យប្រជាពលរដ្ឋពេលធ្វើដំណើរតាមទូក ត្រូវមានអាវពោង កាដុងលាភពណ៌ ដាក់តាមទូក និងការពារកូនចៅកុំចុះលេងទឹកដើម្បីបញ្ជៀសកុំឱ្យជួបគ្រោះមហន្តរាយគ្រោះក្នុងរដូវទឹកឡើងនេះ។
លោក គង់ឃឿន ប្រជាពលរដ្ឋ រស់នៅភូមិកាំងដែក ឃុំកោះសំពាយ ស្រុកសៀមបូកខេត្តស្ទឹងត្រែងបានសង្កេតឃើញថា ទឹកជំនន់ទន្លេមេគង្គប៉ុន្មានថ្ងៃនេះហក់ឡើងលឿន ដោយមានស្ថានភាពគួរឱ្យព្រួយបារម្ភណ៍ ហើយលោកនឹងបង្កើនការប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសពេលនាំយកបន្លែបង្ការទៅលក់នៅទីផ្សាដោយធ្វើដំណើរតាមទូក។
សូមបញ្ចាក់ថា ខេត្តស្ទឹងត្រែងមានប្រជាពលរស់នៅតាមដងទន្លេ ប្រមាណ៤០%ដែលពួកគេបានប្រើប្រាស់ទូកជាមធ្យោបាយសម្រាប់ដឹកនាំយកបន្លែបង្ការ ផលកសិកម្ម ផលនេសាទ យកមកលក់នៅទីផ្សារធំស្ទឹងត្រែង ជារៀងរាល់ថ្ងៃ ហើយពួកគាត់និយមធ្វើដំណើរនៅពេលម៉ោង៣ ជិតភ្លឺ មិនថារដូវប្រាំងឬរដូវវស្សានោះទេ៕