ប្រទេសន័រវេស្ស សន្យាបន្តជួយបោសសម្អាតមីននៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២១ ០៩ ០២០


MC៖ លោកស្រី Portia Clare Stratton ប្រធានគម្រោងសកម្មភាពមីន នៃជំនួយប្រជាជនន័រវេស្ស បានឱ្យដឹងថា រាជរដ្ឋាភិបាល និងប្រជាជនន័រវេស្ស បានតាំងចិត្តបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ស្របតាមគោលដៅគ្មានមីននៅឆ្នាំ២០២៥។
ថ្លែងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើវិស័យសកម្មភាពមីននៅកម្ពុជា ជាមួយឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានអាជ្ញាធរមីនកម្ពុជានាព្រឹកថ្ងៃទី២១ ខែកញ្ញានេះ លោកស្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានឆន្ទៈ និងគោលដៅច្បាស់លាស់ ដើម្បីដោះស្រាយនូវសំណល់ជាតិផ្ទុះពីសង្រ្គាម សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា។
ជាកិច្ចឆ្លើយតប ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់បណ្តាប្រទេសជាមិត្ត ម្ចាស់ជំនួយ និងដៃគូ ជាពិសេសប្រទេសន័រវេស្ស ដែលបានចូលរួមគាំទ្របោសសម្អាតមីន និងសម្រេចនូវសមិទ្ធផលយ៉ាងច្រើនគួរជាទីមោទនៈ លើវិស័យបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា។
ឯកឧត្ដម មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានខិតខំប្រឹងប្រែង និងដាក់ចេញនូវចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៨-២០២៥ សំដៅបញ្ចប់ការគំរាមកំហែងដោយសារមីនឱ្យអស់ត្រឹមឆ្នាំ២០២៥៕