ឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិហិរញ្ញវត្ថុហេដ្ឋារចនាសម្ព័ន្ធ

AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០​ — រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោកស្រី Sri Mulyani Indrawati និងសមភាគីសហរដ្ឋ     អាមេរិក លោក Steven T. Mnuchin បានបញ្ចប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីពង្រឹងហិរញ្ញវត្ថុហេដ្ឋារចនាសម្ព័ន្ធ និងអគារផ្សារកាលពីថ្ងៃទី ១៨ ខែកញ្ញា។

កិច្ចព្រមព្រៀងនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសទាំងពីរក្នុងការជំរុញវិស័យឯកជនឱ្យគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ ដោយផ្តល់នូវការវិនិយោគកាន់តែច្រើនដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ។

គំនិតផ្តួចផ្តើមនេះត្រូវបានគេរំពឹងថា នឹងដោះស្រាយនូវតម្រូវការមូលធន ចំពេលដែលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសឥណ្ឌូណេស៊ីកំពុងមានការអភិវឌ្ឍ។

បណ្តាមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ីបានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះសមស្របទៅនឹងផែនការអភិវឌ្ឍរយៈពេលមធ្យមថ្នាក់ជាតិរបស់ឥណ្ឌូណេស៊ី ហើយគេរំពឹងថា វានឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)