សូមបង្កើនការប្រុងប្រយ័ត្ន…. ស្ថានភាពកម្ពស់ទឹកក្នុងអាងតាម៉ុក ឡើងផុតសញ្ញាប្រុងប្រយ័ត្ន

(ឧត្តរមានជ័យ) យោងតាមប្រភពពីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពទឹក នៅអាងទឹកតាម៉ុក នាវេលាម៉ោង :៣០ នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ មានកម្ពស់ទឹកក្នុងអាង ,៩៥ម៉ែត្រ ដែលឡើងផុតពីសញ្ញាប្រុងប្រយ័ត្ន។

ប្រភពខាងលើបានបញ្ជាក់ថា កម្ពស់ទឹក ដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្នមាន ,៨០ម៉ែត្រ។ ដោយឡែកកម្ពស់ទឹក ដែលត្រូវប្រកាសអាសន្នមាន ,២០ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្អូនប្រជាពលរដ្ឋ ដែលរស់នៅជុំវិញផ្នែកខាងលើ និងខាងក្រោមអាងទឹកតាម៉ុកស្ថិតនៅឃុំអន្លង់ ស្រុកអន្លង់វែង ឲ្យមានមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ៕  ដោយ៖ កន ចំណាន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)