សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញពិធីភ្ជុំបិណ្ឌនៅវត្តវាំងចាស់

វិទ្យុជាតិកម្ពុជា៖លោកជៀងយ៉ារ៉េត
ក្នុងថ្ងៃឆ្លងបិណ្ឌឬហៅថាភ្ជុំបិណ្ឌថ្ងៃទី១៧កញ្ញានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន  ព្រមជា មួយក្រុមគ្រួសារសាច់ញាតិ និងមន្ត្រីអ្នកមុខ អ្នកការ បាន​អញ្ជើញចូលរួម​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ជាមួយ​ពុទ្ធបរិស័ទជិតឆ្ងាយ នៅវត្តហរិរក្សជិនី ហៅ វត្តវាំងចាស់ ឃុំវាំង ចាស់ ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែអញ្ជើញមកចូលរួម​ក្នុង​ថ្ងៃភ្ជុំដែលហៅថា ថ្ងៃឆ្លងបិណ្ឌ នៅ​ទី​អារាមនានា​មិនដែលខាន​ឡើយ ជាពិសេស​ទី អារាមវត្តវាំងចាស់ ដោយបាននាំយកនូវ គ្រឿងសក្ការៈបូជា ​មានទៀន ធូប ផ្កាភ្ញី សម្រាប់ បូជាចំពោះ  ព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ  និងបាន​នាំយកនូវចតុបច្ច័យ បច្ច័យទេយ្យទាន គ្រឿង​ឧបភោគបរិភោគ ប្រគេនចំពោះព្រះសង្ឃ ព្រមទាំងរាប់បាត្រ បង្សុកូល វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសមហាកុសលផល បុណ្យ ជូនចំពោះបុព្វការីជន មានមាតា បិតា ជីដូន ជីតា ញាតិកាទាំង៧សន្តាន ដែល​បានធ្វើមរណកាល ទៅហើយ ជា ពិសេសឧទ្ទិសចំពោះវិញ្ញាណក្ខន្ធ អ្នក​ឧក​ញ៉ាម​ហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង, លោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតាមាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន, ឧទ្ទិសចំពោះវិញ្ញាណនក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញាណវិវធ្ឍនាប៊ុនសៀងលី ដែលជាបិតាមាតាបង្កើតរបស់​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ។
ក្នុងឱកាសឆ្លងបុណ្យភ្ជុំបិណ្ឌនៅវត្តវាំង ចាស់ឆ្នាំនេះ សម្ដេចតេជោ ហ៊ុនសែន, សម្ដេចកិត្តិ​ព្រឹទ្ធបណ្ឌិត   បានថ្វាយគ្រឿសក្ការៈ ប្រគេនបច្ច័យ ទេយ្យទាន ចំពោះព្រះសង្ឃ    ប្រគេន​សម្រាប់វត្ត គ្រឿងឧប ភោគ បរិភោគ​ជា​ច្រើន​មុខ ។
បន្ទាប់ពីបានអញ្ជើញរាប់បាត្រ បង្សុកូលវេរប្រគេនចំពោះព្រះសង្ឃ នូវបច្ច័យ ទេយ្យទាន សំភារៈ គ្រឿង​ឧបភោគបរិភោ គជាច្រើនមុខ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជា​ណា​ចក្រកម្ពុជា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមជាមួយនឹងមន្ត្រីអ្នកមុខ អ្នកការបាន អញ្ជើញទៅថ្វាយទៀនធូប ផ្កាភ្ញី ចំពោះព្រះពុទ្ធបដិមា ឧទ្ទិសកុកល ផល​បុណ្យ​ចំពោះព្រះរតត្រៃយ៍ ជាពិសេសឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ អតីត​ព្រះមហាក្សត្រ ព្រះបាទអង្គ ឌួង ​លើទួលព្រះវិហារចាស់ និងបន្តអញ្ជើញ ថ្វាយទៀនធូប ផ្កាភ្ញើ ​នៅលើព្រះវិហារថ្មី និង​បានអញ្ជើញបន្តទៅគោរពបដិបត្តិ នៅរូបសំណាក វីរបុរសអ្នកស្នេហាជាតិ ដែលមានគុណបំណាច់​ក្នុង​ការការពារជាតិមាតុភូមិ។
ដោយសារវត្តវាំងចាស់ ជាទីតាំងអារាមចំណាស់ មានជាប់ពាក់ព័ន្ធ ទៅ​នឹង​ប្រវត្តិ សាស្ត្រខ្មែរ ជា​អតីត​ព្រះ​បរមរាជវាំង របស់ព្រះមហាក្សត្រខ្មែរនោះ សម្តេចតេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត បានដឹក​នាំ​កសាង​វត្តនេះឡើងវិញ ចាប់ពីឆ្នាំ១៩៩៦មក ម៉្យាង​ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះពុទ្ធសាសនា និងម៉្យាងដើម្បីរក្សាបាននូវទីតាំងប្រវត្តិសាស្ត្រ និងវប្បធម៌ សម្រាប់ការសិក្សា​ស្រាវជ្រាវ របស់មនុស្សជំនាន់ក្រោយ។
វត្តវាំងចាស់ មាននាមដើមថា វត្តហរិរក្សរាជិនី ។ ចំណេរក្រោយមក វត្តនេះត្រូវបានហៅក្លាយថា វត្តក្នុងវាំង ឬ វត្តវាំងចាស់ តរៀងមក ។
នាសម័យដើម វត្តនេះមានភាពរុងរឿង ជាវត្ដសំបូរទៅដោយ គម្ពីរដីកា ភាសាបា លី និងសម្រាយ,  ជាវត្ដ​ដែលបណ្ដុះព្រះ សង្ឃជាបណ្ឌិតមានចំនួនច្រើនអង្គ ក្រោមព្រះរាជូបត្ថម្ភ របស់ព្រះមហាក្ស​ត្រ​ខ្មែរ ។ ប៉ុន្ដែវត្ថុបុរាណ និង សមិទ្ធផលទាំងឡាយ នៅក្នុងទីអារាមនេះ ត្រូវបានបាត់បង់អន្ដ​រាយ​អស់ ដោយសារសង្គ្រាមនិង​របប​ប្រ ល័យពូជសាសន៍ ។
ក្រោយថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ទីអារាមនេះក៏ដូចជាទីអារាមនានាដែរបានដំណើរ ការឡើងវិញ ប៉ុន្តែដំបូងនោះ មានតែសាឡុំមួយ ដែលសង់លើទីទួលព្រះវិហារចាស់ ប៉ុណ្ណោះ។រហូតមកដល់ឆ្នាំ១៩៩៦សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាពុទ្ធសាស​នូបត្ថម្ភ​ដ៏​សក ម្ម បានដឹកនាំកសាងទីអារាមប្រវត្តិសាស្ត្រនេះឡើងវិញ បានរីកចម្រើនគួរឱ្យកត់ សម្គាល់ ។ សមិទ្ធផល ដែលសម្ដេចតេ ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ដឹកនាំកសាងនៅក្នុង​ទីអារាមនេះ មានដូចជាព្រះវិហារ, ដងទង់, របង, ក្លោងទា្វរ, ឧបដ្ឋានសាលា,  កុដិ,  សាលារៀន, សាលាពុទ្ធិកសិក្សា , រូបសំណាក វីរបុរសអ្នកស្នេហាជាតិ ព្រមទាំង​ផ្លូវបេតុង​និងសមិទ្ធ​ផល​នានា​ជា​ច្រើនទៀត ដែលបម្រើឲ្យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ៕