ក្រសួងសុខាភិបាលច្រានចោលព័ត៌មានថាការផឹកទឹកម៉្យាងអាចព្យាបាលជំងឺប៉ារ៉ាស៊ីតជាសះស្បើយ

វិទ្យុជាតិកម្ពុជា៖លោកជួន បូណា
ភ្នំពេញ៖ក្រសួងសុខាភិបាល បានច្រានចោលព័ត៌មាននៅលើបណ្ដាញសង្គម ដែលថា ផឹកទឹកម៉្យាងរាល់ព្រឹកអាចព្យាបាលជំងឺប៉ារ៉ាស៊ីតជាសះស្បើយ ។
ក្រសួងសុខាភិបាល បញ្ជាក់ថា នេះជាព័ត៌មានប្រឌិតទាំងស្រុង ។

ការបង្ហោះព័ត៌មាននៅលើបណ្ដាញសង្គមនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំហើយផលប៉ះពាល់សុខភាពសាធារណៈ។

ការចេញមកច្រានចោលរបស់អ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើឡើងបន្ទាប់ពីមាន Facebook ឈ្មោះ Easy Shirtដោយប្រឌិតព័ត៌មានមួយថា «ម៉ម ប៊ុនហេង៖ ផឹកទឹកនេះរាល់ព្រឹក ហើយប៉ារ៉ាស៊ីតទាំងអស់ នឹងបាត់ទៅវិញក្នុងរយៈពេល២ថ្ងៃ»៕