រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ថា ករណីជំងឺផ្តាសាយធំ​ ក្នុងចំណោមព្រះសង្ឃ​ នៅខេត្តបាត់ដំបង​ មិនមែនជាជំងឺកូវីដ-១៩នោះទេ

(ភ្នំពេញ) យោងតាមការផ្សាយចេញពីបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកក្រសួងសុខាភិបាល នាយប់ថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២០នេះ បានឲ្យដឹងថា តាមការបញ្ជាក់ពីលោកជំទាវវេជ្ជបណ្ឌិតវណ្ណឌីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីជំងឺផ្តាសាយធំក្នុងចំណោមព្រះសង្ឃនៅខេត្តបាត់ដំបង  មិនមែនជាជំងឺកូវីដ១៩នោះទេ។

លោកជំទាវបានបន្តទៀតថានៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២០ក្រសួងសុខាភិបាលបានទទួលរបាយការណ៌ថាមានហេតុការណ៌ករណីសង្ស័យគ្រុនផ្តាសាយធំបានកេីតឡេីងចំពោះក្រុមព្រះសង្ឍចំនួន៤៦នាក់ដែលគង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំខេត្តបាត់ដំបងដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សានៅក្នុងវត្តនេះ  ហេីយមានព្រះអាការ:រោគដូចជា ក្តៅខ្លួនលេីសពី៣៧,អង្សារសេក្អកនិងហៀរសំបោរ។  ហេតុការណ៌នេះបានកេីតមានឡេីងចំនួន៦ថ្ងៃមកហេីយដែលមានព្រះសង្ឍប្រហែលជាងពាក់កណ្តាលនៃចំនួនខាងលេីបានជាសះស្បេីយបន្ទាប់ពីបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យខេត្តបាត់ដំបង។

ព្រះសង្ឍដែលនៅមានរោគសញ្ញាសង្ស័យ  ក្រុមគ្រូពេទ្យខេត្តបាត់ដំបងបានយកវត្ថុសំណាកព្រះសង្ឍចំនួន២១អង្គនាក់ផ្ញេីរទៅធ្វេីវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានាថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២០  ហេីយលទ្ធផលបានបង្ហាញថាមិនមានវីរុសកូវីដ១៩តែជាករណីជំងឺគ្រុនផ្តាសាយធំ។

បណ្តាញសង្គមខាងលើ បានបញ្ឃាក់ថា មន្ទីរសុខាភិបាលខេត្តបាត់ដំបងបានធ្វេីការអប់រំណែនាំព្រះសង្ឍលោកតាអាចារ្យវត្តនិងគណគ្រប់គ្រងសាលាពុទ្ធិក:នៅទីនោះរួចហេីយដែរ។ បច្ចុប្បន្ននេះស្ថានភាពសុខភាពព្រះសង្ឍដែលឈឺនោះមានការវិវត្តទៅរកភាពល្អប្រសេីរហេីយ

ជំងឺគ្រុនផ្តាសាយធំនេះជាជំងឺឆ្លងដែលត្រូវមានការប្រុងប្រយ័ត្នដោយអនុវត្តន៌ការការពារប្រហាក់ប្រហែលគ្នាទៅនឹងការការពារជំងឺកូវីដ១៩ដែរ។

ដោយសារក្រសួងសុខាភិបាលមានការសង្កេតកន្លងមកនេះឃេីញថានៅមានការខ្វះចន្លោះក្នុងការអនុវត្តវិធានការសុខាភិបាលក្នុងអំឡុងពេលកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌនេះក្រសួងសុខាភិបាលបានធ្វេីការអំពាវនាវក្រេីនរំលឹកសារជាថ្មីដល់បងប្អូនប្រជាលរដ្ឋទាំងអស់ជាពិសេសលោកតាអាចារ្យ លោកតាយាយជីគណៈគ្រប់គ្រងសាលាពុទ្ធិកៈនិងគណ:កម្មការគ្រប់គ្រងទីវត្តអារ៉ាមនៅទូទាំងប្រទេសព្រមទាំងពុទ្ធបរិស័ទ្ធទាំងអស់ត្រូវបន្តអនុវត្តនូវវិធានការអនាម័យការពារខ្លួនពីការចម្លងវីរុសកូវីដ១៩ការចម្លងគរុនផ្តាសាយធំនិងការចម្លងជំងឺឆ្លងផ្សេងៗទៀតដោយអនុវត្តវិធានការការសាមញ្ញៗដូចតទៅ៖

.​ រក្សាអនាម័យដៃស្អាតជានិច្ចដោយលាងសម្អាតដៃញឹកញាប់និងកុំយកដៃដែលមិនទាន់បានលាងសម្អាតទៅប៉ះផ្ទៃមុខមាត់ឫច្រមុះនិងត្រូវឆាន់ឫពិសារទឹកក្តៅដាំពុះនិងចង្ហាន់ឫម្ហូបអាហារត្រូវចម្អិនឲ្យបានឆ្អិនល្អ​, .​ ពាក់ម៉ាស់ក្នុងករណីចាំបាច់ជាពិសេសត្រូវពាក់ម៉ាស់ជាចាំបាច់នៅពេលចូលទៅកាន់ទីវត្តអារ៉ាមជួបជុំពុទ្ធបរិស័ទ  ជាពិសេសមិនត្រូវជួបជុំគ្នាទ្រង់ទ្រាយធំ​ (ការប្រគេនចង្ហាន់និងទេយ្យវត្ថុត្រូវធ្វេីក្នុងក្រុមតូចៗទៅតាមក្រុមគ្រួសារនិមួយៗ) និងពាក់ម៉ាស់នៅពេលសម្តែងនិងស្តាប់ព្រះធម៌។

.​ រក្សាគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិចចម្ងាយបុគ្គលម្នាក់ទៅបុគ្គលម្នាក់ពីមួយម៉ែត្រកន្លះឡេីងទៅ, .​  ជាពិសេសព្រះសង្ឍឫបុគ្គលដែលឈឺមានរោគសញ្ញាផ្តាសាយ  ឫមិនស្រួលខ្លួន ត្រូវសម្រាកនៅក្នុងកុដិ  និងនៅដាច់ដោយឡែកដោយមិនត្រូវចូលរួមក្នុងពិធីជួបជុំក្នុងសាលាឆាន់ឫទទួលទេយ្យវត្ថុនៅក្នុងទីកន្លែងណាមួយនៃវត្តអារ៉ាមដែលអាចបង្កឲ្យមានការចម្លងបន្តគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់

និង៥.​ ត្រូវចៀសវាងការពុលចំណីអាហារការពុលស្រាសដោយប្រេីប្រាស់សារធាតុមេតាណុលដែលមិនត្រូវបច្ចេកទេសចៀសវាងគ្រោះថ្នាក់ចរាចរនិងចៀសវាងការសេពគ្រឿងញៀន៕ ដោយ៖ កន ចំណាន (ប្រភព៖ ក្រសួងសុខាភិបាល)