សិស្សសាលាបឋមសិក្សាហ៊ុន សែនពាមជីកងទទួលបានសម្ភារៈសិក្សាពីលោកខ្លួត សុវណ្ណ

វិទ្យុជាតិកម្ពុជា៖
កំពង់ចាម៖ នៅព្រឹកថ្ងៃ ថ្ងៃទី១១ ខែកញ្ញានេះ នៅសាលាបឋមសិក្សាហ៊ុន សែនពាមជីកងនៅស្រុកកងមាស ខេត្តកំពង់ចាម លោកខ្លួត សុវណ្ណ និងក្រុមការងារបានផ្ដល់សម្ភារៈសិក្សាដល់សិស្សានុសិស្សចំនួន៥៨៦នាក់។
ការផ្តល់ជួននេះ គឺក្នុងម្នាក់ៗទទួលបានខោអាវកីឡាសៀវភៅពីរក្បាល ប៊ិកពីរដើមខ្មៅដៃ ជ័រលុប កាបូបដាក់ប៊ិក និងថវិកាចំនួន២០០០រៀល ព្រមទាំងបាល់ទាត់សម្រាប់សាលាចំនួន២០បាល់ លោកគ្រូអ្នកគ្រូចំនួន១៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០០០០រៀល សម្រាប់បុណ្យភ្ជុំបិណ្ឌ។
ការចូលរួមផ្ដល់សម្ភារៈដល់សិស្សានុសិស្សសាលាបឋមសិក្សាហ៊ុន សែនពាមជីកងនាពេលនេះ ដើម្បីរួមចំណែកលើកស្ទួយវិស័យអប់រំនៅតាមជនបទឱ្យកាន់តែល្អប្រសើរថែមទៀត។
តំណាងឱ្យលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សទាំងអស់នៃសាលាបឋមសិក្សាហ៊ុន សែនពាមជីកងសូមថ្លែងអំណរគុណដល់លោកខ្លួត សុវណ្ណ និងក្រុមការងារឱ្យជួបតែសេចក្តីសុខ និងមានសុភមង្គលគ្រប់ពេលវេលា៕